Connect with us

ព័ត៌មានជាតិ

អាកាសធាតុ​កម្ពុជា នឹង​ចាប់ផ្ដើម​ចុះ​ត្រជាក់ ចាប់ពី​ថ្ងៃស្អែក​

បានផុស

នៅ

​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ថា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៨-២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា នឹង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា មាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ដល់​២១​អង្សា​សេ ពិសេស​បណ្ដា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​។ សេចក្តី​ជូនដំណឹង​រប​ស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ផងដែរ​។ សូម​បញ្ជាក់​ដែរថា នាពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល បាន​បង្ហាញ​ពី​របៀប​ការពារ​សុខភាព ដល់​ប្រជាពលរដ្ឋ ពិសេស​មនុស្ស​វ័យ​ចំណាស់ និង​កុមារ នៅ​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា នៅក្នុង​អាកាសធាតុ ចុះ​ត្រជាក់​នេះ ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​ផ្លូវដង្ហើម ​ដែល​មិន​ត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល់​លែ​ក​ហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម​បណ្ដាលមកពី​វីរុស​និង​មេរោគ​ស្ត្រិ​ប​តូ​កូក ដែល​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា គ្រុនផ្តាសាយ ហៀរ​សំបោរ រលាក​បំពង់ក ក្អក​និង​រលាក​ក្រពះ​ពោះវៀន​ដោយ​ពពួក​វីរុស ជាដើម​។

​ក្រសួង បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពិសេស​ទារក កុមារ និង​មនុ​ស្សវ័យ​ចំណាស់ គួរតែ​ស្លៀកពាក់​ច្រើន​ជាន់ ​ដើម្បី​រក្សា​ភាពកក់ក្តៅ​ក្នុង​ខ្លួន​។ ចៀសវាង​សំលៀកបំពាក់​តឹង ពីព្រោះ​វា​អាច​រំខាន​ដល់​ចរាចរ​ឈាម ក្នុង​រាងកាយ និង​បណ្តាល​ឲ្យ​បាត់បង់​កំដៅ​រាងកាយ​។​ ​លើសពីនេះ​ទៀត​មនុ​ស្សវ័យ​ចំណាស់​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារតែ​ការឆ្លើយតប​របស់​រាង​កាយ ជាមួយ​ភាព​ត្រជាក់ ជាពិសេស​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។​​ក្រសួង បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ស្វែងរក​ការព្យាបាល​វេជ្ជសាស្ត្រ នៅ​គ្រឹះស្ថាន​សុខាភិបាល ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា ពិបាក​ដកដង្ហើម គ្រុនក្តៅ ក្អក ឈឺ​ក និង ឈឺ​សាច់ដុំ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត ដែល​មិនបាន​រៀបរាប់​នៅ​ក្នុង​សេចក្តីណែនាំ​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម