Connect with us

ព័ត៌មានជាតិ

ចៅក្រមសម្រេចដោះលែងអតីតពិធីករ ភោ សុផានិត ឱ្យ​នៅក្រៅ​ឃុំ ក្រោយដាក់ប្រាក់តម្កល់ធានាសំណង

បានផុស

នៅ

ចៅក្រមសម្រេចដោះលែងអោយអតីតពិធីករ​​លោ ភោ សុផានិត នៅក្រៅឃុំ ក្រោយដាក់ប្រាក់តម្កល់ធានាសំណង។ នេះបើយោងតាម​ប្រភពព័ត៌មាន​ពីតុលា​ការសាលាដំបូង​រាជធានីភ្នំពេញ​បាន​ឱ្យ​ដឹង​មុន​នេះ។

​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​អតីត​ពិធី​ករ​ទូរទស្សន៍​ ក្នុងស្រុក​មួយ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស ចេញ​សែក​គ្មាន​ប្រាក់ ឲ្យ​ម្ចាស់​បំណុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ​ដែល​ត្រូវ​បញ្ជូន​មក​តុលាការ​ឈ្មោះ ភោ សុ​ផានិត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពាណិជ្ជករ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ឥឡូវនេះ​លោក​ចៅក្រម វ៉ាន់ សែន​វិសុទ្ធ កំពង់ធ្វើការ​សាកសួរ ជនសង្ស័យ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម