Connect with us

ព័ត៌មានជាតិ

អាជីវករ និងប្រជាពលរដ្ឋដែលចេញ ចូលផ្សារអូរឫស្សីត្រូវពាក់ម៉ាស លាងដៃនិងអាកុលជាមួយនឹងការវាស់កំដៅ

បានផុស

នៅ

អាជីវករ និងប្រជាពលរដ្ឋដែល ចូលផ្សារអូរឫស្សីត្រូវពាក់ម៉ាស លាងដៃ និងអាកុលជាមួយ និងការវាស់កំដៅទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ នេះបើតាមការណែនាំរបស់គណៈកម្មការផ្សារអូរឫស្សី ខណៈដែលលោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារនេះដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យក៏ដូចជាការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាសជូនបងប្អូនអាជីវករដូចជាបងប្អូនប្រជាពលរដ្ឋដែលត្រូវចេញ ចូលផ្សារកាលពីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ នេះ។

លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា នៅពេលថ្មីៗនេះម៉ាសដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ឲ្យមកគណៈ​កម្មការផ្សារអូរឬស្សីចំនួន២០០០ម៉ាស់ ហើយម៉ាស់ទាំងនេះ យើងបានចែកជូនបងប្អូនអាជីវករនៅក្នុងផ្សារអស់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់បន្ថែមថា បន្ថែមពីនេះទៀត គណៈកម្មការផ្សារ តែងតែចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ជាប្រចាំរាល់ខែ ផ្សព្វផ្សាយតាមមីក្រូចំនួន៤៦គ្រឿងស្តីពីការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកប្រធានផ្សារក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងតូបលក់ដូរនៅឡៅតឿនៃផ្សារអូឬស្សីនេះចំនួន១៧០តូប ដែលយើងបានអោយពួកគាត់ផ្លាស់ប្តូរមកលក់ដូរជាបណ្តោះអាសន្ននៅលើផ្លូវលេខ ១១១ ខាងកើតផ្សារ ដើម្បីឲ្យក្រុមហ៊ុនធ្វើការជួសជុលអាគារឡៅតឿផ្សារអូឫស្សីនេះឡើងវិញ ក្នុងខណៈនេះ ក្រុមហ៊ុនបាននិងកំពុងចាប់ផ្ដើមធ្វើការជួសជុលហើយ។ ជឿថាមិនយូរទេ បងប្អូនអាជីវករអាចមកលក់ដូរនៅតូបរបស់ខ្លួននៅកន្លែងដើមវិញ នាពេលដ៏ខ្លីខាងមុខនេះ៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម