ព័ត៌មានជាតិ
អតីតសិស្សសាលាបាក់ទូកទសវត្ស៨០ មិនភ្លេចគ្នា បន្តវប្បធម៌ជួយគ្នាក្នុងគ្រាលំបាក
ភ្នំពេញ៖ អតីតសិស្សរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំ បានបន្ត វប្បធម៌ជួយគ្នាក្នុងគ្រាលំបាក ជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជា កំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ ក៏ដោយ។ ដោយយោងទៅលើការមមាញឹកក្នុងភារកិច្ចរាងៗខ្លួនផង និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនផង អតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកទាំងនេះ បានបំបែកគ្នាជាពីរក្រុម នាំយកសម្ភារៈ ភេសជ្ជៈ ផ្លែឈើ និង ថវិកា ទៅប្រគល់ជូននិងសួរសុខទុក្ខ អ្នកជំងឺ ០២នាក់ផ្សេងគ្នា ដែលជាអតីតមិត្តរួមជំនាន់ និង អតីត គ្រូបង្រៀនពួកគេ កាលពីអំឡុងឆ្នាំ១៩៨០-១៩៨៩។

ការចែករំលែកជួយគ្នាថ្មីនេះរួមមាន៖
១- លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី១៧ វិច្ឆកាបានដឹកនាំមិត្តភក្ដិ ធ្លាប់រៀនជំនាន់ជាមួយគ្នា មួយចំនួន មានទាំងអតីត លោកគ្រូបង្រៀនគណិតវិទ្យាដ៏ល្បីនៅសាលាបាក់ទូក គឺលោកគ្រូ គំ ពិន រួមដំណើរជាមួយផង ចុះទៅសួរសុខទុក្ខអតីតមិត្តរួមជំនាន់សាលាបាក់ទូកឈ្មោះ លី សារុន ជាមន្ត្រីរាជការបម្រើការនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួបឧបទ្ទវហេតុដួលបាក់ដៃ កំពុងសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាល សម្ភពចំរើន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២- លោក ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំមិត្តភក្ដិរួមជំនាន់សាលាបាក់ទូក មួយចំនួន រួមទាំងមានវត្តមានចូលរួមពី អតីតលោកគ្រូ អ្នកគ្រូ នៅសាលាបាក់ទូក មួយចំនួនផង បានចុះសួរសុខទុក្ខអតីតអ្នកគ្រូ ភោគ សុទ្ធារី ដែលធ្លាប់បង្រៀនមុខវិទ្យាជីវៈវិជ្ជា នៅសាលាបាក់ទូក បានទទួលការវះកាត់ ដុំគីសក្នុងស្បូន សម្រាកនៅគ្លីនិកឯកជនមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កាយវិការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិរបស់ អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsApp មានចំនួនជាង 200នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា, ជូនដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នាក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធានជួយគ្រប់មិត្តិដែលមានអាសន្ន ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គីភាពមួយ សម្រាប់ក្រុមពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក និងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់