ថ្ងៃនេះ​តេស្ត​លើក​ទី ៤ ចុងក្រោយ បើ​អវិជ្ជមាន​ កម្ពុជា​នឹង​ឆ្លង​ផុត​ថ្ងៃ ០៣ វិច្ឆិកា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ថ្ងៃនេះ​តេស្ត​លើក​ទី ៤ ចុងក្រោយ បើ​អវិជ្ជមាន​ កម្ពុជា​នឹង​ឆ្លង​ផុត​ថ្ងៃ ០៣ វិច្ឆិកា

Published

on

ថ្ងៃ ១៨ វិច្ឆិកានេះ ជា​កា​រ​តេស្ត​លើកទី ៤ សម្រាប់​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែល​អាច​បញ្ជាក់ស្ថានភាព​ការ​ចម្លង​មេរោគ​កូវីដ ១៩ ចំពោះ​បុគ្គល​ដែល​មានលទ្ធភាព​តេស្ត​អវិជ្ជមាន​កូវីដ ១៩ កន្លង​មក។

គិត​មក​ដល់​ថ្ងៃ​នេះ រក​ឃើញ​អ្នក​ដែល​ពាក់ព័ន្ធ ៤ នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​កូវីដ ១៩ ពីព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​បាន​ជាសះស្បើយ​ ០១ នាក់ និង ០៣ នាក់​ទៀតកំពុង​បន្ត​សម្រាក​ព្យាបាល។

ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​សម្រាប់​ អ្នក​ដែល​ពាក់ព័ន្ធ​ថ្ងៃ ០៣ វិច្ឆិកា​ទាំង​អស់ សូម​មក​ធ្វើ​តេស្តលើក​ទី ៤ នេះ ឲ្យ​បានគ្រប់គ្នា ដែល​ប្រព្រឹត្តិទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី។

ការ​តេស្ត​ចុងក្រោយ​បើលទ្ធផល​អវិជ្ជមាន អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា អាច​បន្ត​ជីវភាព​រស់នៅ​ធម្មតា និង​អាច​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម