Connect with us

ព័ត៌មានជាតិ

ប្ដីប្រពន្ធដេកក្បែរ​គ្នាពេញមួយយប់ ព្រឹក​ឡើង​ទើប​ដឹង​ថា​ប្តី​ស្លាប់

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធដេកនៅ​ជាមួយគ្នាពេញមួយយប់អត់ដឹងថាប្ដីស្លាប់ លុះព្រឹកឡើងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសពនេះស្លាប់ដោយសារគាំងបេះដូង។ ប្រពន្ធប្រទះឃើញប្តីស្លាប់នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងភូមិសែសិនសង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបាន​ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សឿន សំអាតភេទប្រុសអាយុ៤០ឆ្នាំ។នៅមុនពេលកើតហេតុ តាមសំដីរបស់ប្រពន្ធសពឈ្មោះរឿម ស្រីធំ អាយុ ៣៤ឆ្នាំ បញ្ជាក់ថា ពេលយប់ ប្តីរបស់គាត់ដេកមើលទូរទស្សន៍ជាមួយគាត់និង​កូនៗ គ្រាន់តែមានអាការះក្អកផ្តាស់សាយ លុះពេលយប់ជ្រៅក៏បិទទូរទស្សន៍ចូលដេកទាំងអស់គ្នា។ ព្រឹកឡើងជាទម្លាប់ពេលម៉ោង៤ទៀបភ្លឺ គាត់​រៀបចំទៅលក់គ្រឿងម្ជូរ រួច​ដាស់ប្តីមិនភ្ញាក់ឃើញសភាពប្តីរឹងខ្លួនក៏ផ្អើលឆោឡោដឹងថាប្តីដេកស្លាប់បាត់ទៅហើយ។

ឆ្លងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យ និងផ្នែកកោសល្យវិច្ច័យបានបញ្ជាក់ដឹងថា ផ្នែកក្បាលនិងអវយវះពុំមានស្លាកស្នាមទេ ផ្នែកដងខ្លួនមានស្លាកស្នាមជាំពេញខ្នងខាងក្រោយពិនិត្យរួចបានធ្វើការសន្និដ្ឋានថាសពដេកគាំងបេះដូងស្លាប់។ក្រោយពិនិត្យហើយសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម