Connect with us

ព័ត៌មានជាតិ

មន្ត្រី​ក្រសួង​យុត្តិធម៌ ប្រៀប​ធៀប​​​ការ​អនុវត្ត​បែប​ប្រជាធិបតេយ្យ​នៅ​អាមេរិក និង​កម្ពុជា

បានផុស

នៅ

លោក ជិន ម៉ាលីន អនុប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​ទិដ្ឋភាព​ច្បាប់ និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​តាម​បែប​ប្រជាធិបតេយ្យ នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​អះ​អាង​​ថា ទាំង​នៅ​អាមេរិក និង​នៅ​កម្ពុជា សកម្មភាព ដែល​ជា​ការ​បំពាន​ច្បាប់ បំពាន​សិទ្ធិ​សេរីភាព​អ្នក​ដ៏​ទៃ និង​ប៉ះពាល់​ដល់​​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​តាមបែបប្រជាធិបតេយ្យ និងធា​នា​ដោយ​រដ្ឋធម្មនុញ្ញ​នោះទេ តែ​វា​ជា​អំពើ​ល្មើសច្បាប់។ 
 
​តាមលោក ជិន ម៉ាលីន បានលើកឡើង៣ចំណុច គឺទី១. ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិក និង​កម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាន និងឃ្លាំមើលដំណើរការ​នីតិវិធី​តុលាការ និងដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​សវនា​ការ ដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែល​ជាការជ្រៀតជ្រែក​និង​ដាក់​សម្ពាធ​ដល់តុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ។
 
ទី២. ក្នុងសង្គម​ប្រជាធិបតេយ្យ​និតិរដ្ឋ ទាំងនៅអាមេរិក និងកម្ពុជា ជាកត្តា​សត្យានុម័ត តែ​កាល​ណា​មាន​អំពើ​ល្មើសច្បាប់និងបទល្មើសកើនឡើង សំណុំរឿងបញ្ជូនទៅតុលាការ ក៏វាកើនឡើងទៅតាមនោះដែរ ដែល​នាំឱ្យមាន​លំហូរ និង​ដំណើរការ​នីតិវិធី​តុលាការជាប់ជាប្រចាំ ដូចជាការចេញដីកា និង​នីតិវិធី​នៃការ​ចោទប្រកាន់ និង​ស៊ើបសួរ ជាដើម។
 
ទី៣. ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជាអាមេរិក គឺមានការធានានូវ​សិទ្ធិ​សេរីភាព​នៃការជួបជុំតវ៉ា និង​សម្ដែង​មតិ តែក៏បាន​បញ្ញត្តិ​ដូចគ្នា​ផង​ដែរថា ការអនុវត្ត​សិទ្ធិសេរីភាព​ទាំងនោះ គឺត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។
 
លោក ជិន ម៉ាលីន អះអាងថា ទាំងនៅអាមេរិក និងកម្ពុជា សកម្មភាពដែលជាការបំពានច្បាប់ បំពាន​សិទ្ធិ​សេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ មិនមែនជាការអនុវត្ត​សិទ្ធិ សេរីភាព​តាមបែបប្រជាធិបតេយ្យ និងធានាដោយ​រដ្ឋធម្មនុញ្ញ​នោះទេ តែវាជាអំពើល្មើសច្បាប់ ដែលអ្នក​ប្រ​ព្រឹត្ត​ត្រូវទទួល ខុសត្រូវតាមផ្លូវច្បាប់ ហើយពួកគេមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរការ​នីតិវិធី​របស់តុលាការ មិនមែនធ្វើការជួបជុំគ្នា​តវ៉ា​ដាក់​សម្ពាធ​ដល់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម