ក្រសួង​ ​​​​​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​ចុង​ក្រោយ​ដើម្បី​ត្រៀម​បើកសាលាឡើងវិញ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រសួង​ ​​​​​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​ចុង​ក្រោយ​ដើម្បី​ត្រៀម​បើកសាលាឡើងវិញ

Published

on

ក្រសួង​អប់រំ​យុវជន និង​កីឡា ​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​ចុងក្រោយ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​០៣វិច្ឆិកា ដើម្បី​ត្រៀម​បើក​សាលារៀន​ឡើង​វិញ នៅ​ក្នុង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។

​លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​មាន​ប្រសាសន៍​នៅ​ព្រឹកថ្ងៃទី១៨ ខែ​វិច្ឆិកា​នេះ​ថា ក្រសួង​កំពុង​សហការ​ជា​មួយ​ក្រសួង​សុខាភិបាល​ដើម្បីពិនិត្យតាមដាននិង​វាយតម្លៃ​ស្ថានការណ៍​ចុង​ក្រោយ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកាមុននឹង​បើកសាលារៀនឡើងវិញ​នៅរាជធានីភ្នំពេញនិង​ខេត្ត​កណ្តាល​។

​​លោកបានបន្តទៀតថា ក្នុងករណីបើកសាលារៀនឡើងវិញ​ គឺក្រសួងនៅតែបន្តឲ្យ​សាលាទាំងអស់​អនុវត្ត​ទៅតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ​និង​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ខ្ជាប់​ខ្ជួន​ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា ត្រូវមកធ្វើតេស្តឲ្យបានគ្រប់ៗ​គ្នា​នៅថ្ងៃទី​១៨​វិច្ឆិកានេះ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​។

​​ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០មានអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ០៣វិច្ឆិកា សរុបចំនួនតេស្ត ដែលបានធ្វើវិភាគមាន ៣៩១៨ វត្ថុសំណាក ក្នុងនោះមាន​អ្នក​ធ្វើ​តេស្តលើកទី១ ចំនួន ១៧៤១នាក់ លើក ទី២ ចំនួន៨២៥នាក់ និងតេស្តលើកទី៣ ចំនួន ១៣៥២​នាក់​ ដោយ​លទ្ធផល​វិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ក្នុងនោះនៅសល់៣នាក់ កំពុងសម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត៕

អត្ថបទ ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ4 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា4 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ5 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា6 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម