Connect with us

ព័ត៌មានជាតិ

ទីក្រុង​សៀមរាប​ ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​

បានផុស

នៅ

ភ្នំពេញ ៖​ ទីក្រុង​សៀមរាប​ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​សម្រាប់​ឆ្នាំ ២០២១-២០២២ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​។

ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ ២០២១-២០២២​នេះ គឺ​ដោយសារ​ទីក្រុង​សៀមរាប គឺជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី និង​អរូបី និង​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ជូន​ថា ចាប់ពី​ឆ្នាំ​២០០៨​មក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយៗ​ដែលជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ជ្រើសរើស​ទីក្រុង​មួយ​របស់ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។

ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ដែលជា​សមាជិក​អាស៊ាន​។ ការជ្រើសរើស​នេះ មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។

សូម​រំលឹក​ថា ​ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លងមក​រួមមាន​១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ -២០១១​។​២. ទីក្រុង Singapore នៃ​ប្រទេស សឹង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២-២០១៣​។​៣. ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤-២០១៥​។​៤. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ ចាប់​ឆ្នាំ ២០១៦-២០១៧​។​៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០​។

សម្រាប់​ឆ្នាំនេះ​ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ និង​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​សម្រាប់​វិស័យ​វប្បធម៌ និង​សិល្បៈ តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​វិចិត្រសិល្បៈ​អាស៊ាន​លើក​ទី​៩ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​ដែល​ដឹក​នាំ​ប្រជុំ​ដោយ​លោកស្រី​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ៕
ដោយ ៖ សំអឿន
សូមចុចអាន ៖ក្រសួង​ប្រៃសណីយ៍ សម្រេច​លុប និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​១៧​ក្រុមហ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម