Connect with us

ព័ត៌មានជាតិ

ដោះ​លែង​បុរស​ជនជាតិ​ចិន​ម្នាក់​ ក្រោយ​ចាប់ខ្លួន​​

បានផុស

នៅ

​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាលពី​ព្រលប់​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​ តាម​ដីកា​របស់​ចៅក្រម​សើ​ប​សួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ ដែល​តុលាការ​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នេះ ​ឈ្មោះ DENG SULI (​តឹង ស៊ូ​លី​)​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ។ តាម​ដីកា​ សម្រេច​ចោទប្រកាន់​របស់​តុលាការ ឈ្មោះ DENG SULI ត្រូវ​បាន​ចោទប្រកាន់​ពី​បទ « រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ បុគ្គល​ផ្សេងទៀត,​ បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស , និង​បទ​បំផ្លិច​បំផ្លាញ​ឯកសារ » ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២០។

សំណុំរឿង​ព្រហ្មទណ្ឌ​ខាង​លើ​នេះ​ បាន​ស្ថិតនៅ​ដៃ​លោក ឆឹ​ម ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ការសាកសួរ។ ក្នុង​នោះ ក្រោយ​សាកសួរ​ចប់​នៅ​ព្រលប់​ថ្ងៃ​ដដែល ចៅក្រម​ស៊ើបសួរ​សម្រេច​ដាក់​ឲ្យ​ជនសង្ស័យ​ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ម៉ោង ២ យប់ រដ្ឋមន្រ្តី​សាធារណការ ឆ្មក់​ចុះចាប់​រថយន្ត​ដឹកលើ​សទម្ងន់លើ​ផ្លូវ​ជាតិ​លេខ ៦០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម