Connect with us

ព័ត៌មានជាតិ

​ឆេះ​រថយន្ត​យី​ឌុប​ដឹក​ស្រូវ ​សំណាង​ល្អ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេល

បានផុស

នៅ

រថយន្ត​ដឹក​ស្រូវ​ប្រភេទ​​យី​ឌុប មួយ​គ្រឿង​ដឹក​ស្រូវ​ពេញ បាន​ឆេះ​ តែត្រូវបាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្រុក​ស្វាយចេក ជួយ​ពន្លត់​ទាន់ពេល នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​លើផ្លូវជាតិលេខ៥៦A  ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយ​​​ពីទទួលបាន​សេចក្តី​រាយការណ៍​ពី​ករណី​ឆេះ​រួច​មក សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ទាន់​ពេល​វេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឲ្យដឹងថា អ្នកបើកបរមាន​ឈ្មោះ សុំ ចាន់សុខ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកស្អាង ខេត្ត​កណ្ដាល​។
 
​លោកអធិការ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រថយន្តបានខូចខាត​កង់​ចំនួន៤គ្រាប់ ​ខាងក្រោយផ្នែកឆ្វេង ហើយមូលហេតុបង្កឲ្យភ្លើងឆេះនេះ ដោយសាររថយន្តគាបស្បែកហ្វ្រាំងកង់ក្រោយ ផ្នែកខាងឆ្វេង៕
 
អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម