សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់

Published

on

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ បង្ហាញថា អវិជ្ជមានកូវីដ-១៩ ខណៈភរិយាព្រមទាំងអ្នកនៅជាមួយ ក៏ពុំមានឆ្លងជំងឺដ៍កាចសាហាវនេះដែរ។

សម្ដេចតេជោ បានបញ្ជាក់តាមបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ៖លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់សម្ដេច និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៍កាចសាហាវនេះទេ។

សម្ដេចមានប្រសាសន៍ទៀតថា ចាប់ពីថ្ងៃស្អែក ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណ នៅខាងក្រៅ ដូចមុនថ្ងៃទី៤វិច្ឆិកា ឡើងវិញ តែសម្ដេចនៅតែមិនទាន់ឱ្យកូននិងចៅមកផ្ទះរបស់សម្ដេចមួយរយះទៀត ដើម្បីធានាឱ្យ ប្រាកដថា សម្ដេចគ្មានមេរោគចម្លងទៅកូននិងចៅនោះឡើយ។នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតា ផ្តល់ឱ្យកូនៗនិងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ដែរថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្ដេចអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖

១.សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានរាជធានីភ្នំពេញ ចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន​៥នាក់)​ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន៤០នាក់ ខេត្តព្រៃវែង ចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។

២.សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។

៣.សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ ខេត្តកំពង់ចាម ចំនួន១នាក់។

៤.សម្រាប់ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្ត ព្រះវិហារ ចំនួន២០នាក់ ខេត្តរតនគិរី ចំនួន១០នាក់៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ6 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ6 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ6 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម