Connect with us

ព័ត៌មានជាតិ

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​លង់ទឹក​ស្លាប់​ សង្ស័យ​ផឹកស្រា​ស្រវឹង​ហើយ​ដើរទៅ​ផ្ទះ​ដួល

បានផុស

នៅ

បាត់ដំបង ៖ ករណី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ដែល​បាន​ស្លាប់​ដោយសារ​លង់ទឹក​សមត្ថកិច្ច​ប្រាប់​ថា បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២១​ ខែតុលា​ ឆ្នាំ​២០២០​នៅ​វេលា​ម៉ោង​០៨និង០០​នាទី​ នៅ​ចំណុច​ក្រុម​ទី​២២​ភូមិ​ពពាល ខែ​ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​។

សាកសព​មានឈ្មោះ​វឿ​ង សា​រៀប​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​កម្មករ​រស់នៅ​ភូមិ​ពពាលខែ​ ឃុំអូរតា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​វិ​ន​ សុធា​ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ​រស់នៅ​ភូមិ​ពពាលខែ​ឃុំ​អូរ​តា​គី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​០៧​ប្រហែលជា​៥០​នាទី​មានឈ្មោះ​គង់​ សំអន ភេទ​ស្រី ​អាយុ២៣ឆ្នាំ​ ត្រូវជា​កូនប្រសារ​របស់​ខ្លួន​បាន​ប្រាប់​ថា​ មាន​សិស្សសាលា​ពីរ​នាក់​មិន​ស្គាល់ឈ្មោះ​បាន​ប្រាប់​ខ្លួន​ថា​ ឈ្មោះ​វឿ​ង សា​រៀប បាន​លង់ទឹក​ស្លាប់​ហើយ​។

ភ្លាមៗ​នោះ​ខ្លួន​(​វិ​ន​.​សុធា​)​ក៏បាន​ជួល​ទូក​ស្មាច់​គេ​ពីរ​ផ្សារ​ទួល​តា​ឌុ​ក​ទៅ​មើល​ពេល​ទៅ​ដល់​ក៏​បានឃើញ​ឈ្មោះ​វឿ​ង សា​រៀប​ជា​ប្អូនថ្លៃ​ របស់​ខ្លួន​បាន​ស្លាប់​នៅក្នុង​ទឹក​ដោយមាន​ឆ្នាំង​ធំ​មួយ​នៅ​ខាងក្រោម​សាកសព​គាត់​ផង​។

ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា ​ស្លាប់​ដោយ​លង់ទឹក​មូលហេតុ​ជនរងគ្រោះ​ស្រវឹងស្រា​ហើយ​ដើរទៅ​ផ្ទះ​បាន​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​បណ្ដាល​ឲ្យ​ស្លាប់​តែម្តង​។ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ដោយ ៖ សៅ សារិទ្ធ
សូមចុចអាន ៖ ទីក្រុង​សៀមរាប​ ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម