Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​ទទួល​បាន​អង្ករ​៣០០​តោន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី​

បានផុស

នៅ

ភ្នំពេញ ៖ តាមរយៈ​កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី​(​ចិន កូរ៉េ និង​ជប៉ុន​)​ ស្តី​ពី​ការ​ត្រៀម​បម្រុង​អង្ករ​សង្គ្រោះ​បន្ទាន់ដោយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​ឆ្នាំ​២០២០ នេះ​កម្ពុជា​នឹង​ទទួល​បាន​អង្ករ​ចំនួន ៣០០ តោន ពី​រដ្ឋាភិបាល​ជប៉ុន​។

លទ្ធផល​នេះ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២០ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​និង​ប្រទេស​បូក​៣ (​ចិន កូរ៉េ និង​ជប៉ុន​) និង កិច្ចប្រជុំ​លើក​ទី​៦ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ឥណ្ឌា ដែល​ដឹកនាំ​ដោយ​អង្គប្រជុំ​វីដេអូ ដោយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​កិច្ច​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន បូក​បី (​ចិន កូរ៉េ និង​ជប៉ុន​)​លទ្ធផល​សម្រេច​ឯកភាព​ពង្រឹង​សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ព្រៃឈើ​ប្រកប ដោយ​ចិ​រ​ភាព ការកាត់បន្ថយ​និង​ការ​បន្ស៊ាំ​នឹង​បម្រែបម្រួល​អាកាសធាតុ ការត្រួតពិនិត្យ​ជំងឺ និង​សុខភាព​សត្វ​និង​រុក្ខជាតិ ការកសាង​សមត្ថភាព​និង​ការអភិវឌ្ឍ​ធនធានមនុស្ស ការពង្រឹង​ប្រព័ន្ធ​ព័ត៌មាន និង​បណ្តាញ​ផ្ដល់​និង​ផ្លាស់ប្ដូរ ចំណេះដឹង ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព គុណភាព និង​ប្រព័ន្ធ​ទីផ្សារ​ផលិតផល​កសិកម្ម និង​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​។

ទន្ទឹម​នឹង​នោះ​ ក៏​ការជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ដើម្បី​ជួយ​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម​រប​ស់​កសិករ​ខ្នាត​តូច​ផង​ដែរ។ ដោយឡែក​នៅក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ឥណ្ឌា​វិញ ក៏បាន​សំរេច ឯកភាព​លើ​ផែនការ​សកម្មភាព​រយៈ​ពេល​មធ្យម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​ឥណ្ឌា លើ វិស័យ​កសិកម្ម និង​ព្រៃឈើ​ឆ្នាំ​២០២១-២០២៥ និង​បាន​ដាក់​ភារៈកិច្ច​ដល់​ឧត្ដមមន្ត្រី​របស់​យើង អនុវត្ត​ឲ្យ បាន​ពេញលេញ​នូវ​ផែនការ​សកម្មភាព ជាពិសេស​គម្រោង​អាទិភាព​ដែល​ទាក់ទង​នឹង​អាហារូបករណ៍ អាស៊ាន​-​ឥណ្ឌា​សម្រាប់​ការសិក្សា​កម្រិត​ខ្ពស់​អំពី​កសិកម្ម ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​សម្រាប់​កសិករ នៅ​អាស៊ាន និង​ឥណ្ឌា កសិកម្ម​មាន​ភាព​វៃឆ្លាត​ជាមួយនឹង​អាកាសធាតុ ការប្រើប្រាស់​រូ​បូត និង​ដ្រោ​ន​ក្នុង ផលិតកម្ម​កសិកម្ម និង​រលក​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​ក្នុង​ការកែច្នៃ​ម្ហូបអាហារ ការ​លើកកម្ពស់​ការប្រើ​បច្ចេកវិទ្យា ក្រោយពេល​ប្រមូល​ផល​សម្រាប់​ផ្លែឈើ និង​បន្លែ និង​ការគ្រប់គ្រង​សុខភាព​និង​ជំងឺ​ឆ្លងដែន​ក្នុង​វិស័យ​កសិកម្ម​៕
ដោយ ៖ វ​ត្តី
សូមចុចអាន ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​លង់ទឹក​ស្លាប់​ សង្ស័យ​ផឹកស្រា​ស្រវឹង​ហើយ​ដើរទៅ​ផ្ទះ​ដួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម