ទូត​អង់គ្លេស​ថ្មី​ប្រចាំ​កម្ពុជា កោតសរសើរ​ ដល់​រាជរដ្ឋាភិបាល​ ក្នុងការ​ទប់ស្កាត់​ នៃ​ជំងឺ​កូ​វីដ​-១៩ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ទូត​អង់គ្លេស​ថ្មី​ប្រចាំ​កម្ពុជា កោតសរសើរ​ ដល់​រាជរដ្ឋាភិបាល​ ក្នុងការ​ទប់ស្កាត់​ នៃ​ជំងឺ​កូ​វីដ​-១៩

Published

on

លោកស្រី Tina Redshaw ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ​នៃ​ចក្រភព​អង់គ្លេស​ បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ ចំពោះ​ការចាត់វិធានកា​រយ៉ា​ង​ល្អ​ប្រសើរ​ ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាលកម្ពុជា។

​ថ្លែង​នៅ​ក្នុង​ជំនួប សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ ជាមួយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ទីស្តី​ការក្រសួង​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​គូស​បញ្ជាក់​ថា ក្នុង​អាណត្តិ​បំពេញភារកិច្ច​ការទូត​នេះ លោកស្រី​នឹង​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​សកម្មភាព​ពាណិជ្ជ​កម្ម​នា​នា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។

​បន្ថែម​លើ​កិច្ចពិភាក្សា​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​, ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា ផ្លាស់​ប្តូរ ទស្សនៈ​ទាន​លើ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​, លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ច ប្រជុំ​កំពូល​ពាក់ព័ន្ធ​កាលពី​សប្តាហ៍​កន្លងមក ជាដើម និង​ប្តេជ្ញា នឹង​បន្ត​ជំរុញ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ សកម្មភាព​ពាណិជ្ជកម្ម និង​ជំរុញ​ការ​ទាក់ទាញ​អ្នក​វិនិយោគិន​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ផងដែរ ចំពោះ​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស ដែល​តែងតែ​ជួយឧបត្ថម្ភ គាំទ្រ ចូល​រួមចំណែក​ជា​មួយ​នឹង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា ផ្តល់​នូវ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន​ឥត​សំណង​ជា បន្តបន្ទាប់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ពិសេស ការ​អភិវឌ្ឍ​វិស័យ​អប់រំ តាមរយៈ​ការ​ផ្តល់​នូវ​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​, ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​, និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​រាជការ និង​និស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា ​នៅ​ចក្រភព​អង់គ្លេស ជាដើម​៕

អត្ថបទ៖ ​វ​ត្តី

សូមចុចអាន៖ ​តុលាការ​ចេញដីការបង្កកទ្រព្យសម្បត្តិ​ ដោយ​​អនុវត្ត​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ3 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា4 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ4 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា5 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម