Connect with us

ព័ត៌មានជាតិ

​កម្លាំង​អាវុធហត្ថ​៩ ​ក្រុង ​ស្រុក ទទួល​អំណាយ​អាវ​រងា​ពី​សម្ដេច​តេជោ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

បានផុស

នៅ

​កម្លាំង​អាវុធហត្ថ​ទាំង​៩ ក្រុង ស្រុក បាន​ទទួល​អំណោយ​អាវ​រងា​ម្នាក់​១ ​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​ចែក​អាវ​រងា​ដល់​កម្លាំង​អាវុធហត្ថ​នោះ ​លោក​ បោ​ន ​ប៊ិន​ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​កម្លាំង​អាវុធហត្ថ​ទាំង​៩ ក្រុង ស្រុក ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ឲ្យ​បាន​ម៉ឺងម៉ាត់ សម្រាប់​បម្រើ​ការងារ​ប្រតិបត្តិការ ក្នុង​នោះ​ត្រូវ​ចេញ​ល្បាត និង​ការពារ​តាម​គោលដៅ​សំខាន់ៗ និង​ទីប្រជុំជន​ជាដើម​។ ​ក្នុង​នោះ ​លោក​បាន​ចាត់តាំង​ជំនាញ​ ចុះ​ស្រាវជ្រាវ​រុករក​មុខសញ្ញា​ជនល្មើស​ផ្សេងៗ​ និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​អាវុធ​ជាតិផ្ទុះ​ជាប្រចាំ និង​ត្រូវ​បង្ក្រាប​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ក្នុង​ភូមិសាស្ត្រ​ ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​តាម​មូលដ្ឋាន​ក្រុង ស្រុក​ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។​ ក្នុង​នោះ​ លោក​ បោ​ន​ ប៊ិន ​បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ទាំង​៩ ស្រុក ក្រុង ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​មាន​សមត្ថកិច្ច​ជំនាញ ក្នុង​កិច្ចប្រតិបត្តិការ​ ល្អ​ប្រសើ​រ​។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​ ក៏​បាន​បន្ត​ថា នៅ​តាម​បណ្ដា​អង្គភាព​អាវុធហត្ថ​នីមួយៗ​ ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​កងទ័ព​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​អនុវត្ត​វិធានការ​ផ្ទៃក្នុង ត្រូវ​ធ្វើ​ផែនការ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ ដូចជា​ការ​ចុះ​យក​ព័ត៌មាន ថត​សកម្មភាព​ស្នាដៃ​យក​មក​ផ្សព្វផ្សាយ​ តាម​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ជាដើម ​ហើយ​កម្លាំង​អង្គភាព​ ត្រូវ​បន្ត​ការអប់រំ​ផ្សព្វផ្សាយ ស្ដីពី​ច្បាប់​សិទ្ធ​មនុស្ស និង​ក្រមសីលធម៌​របស់​កង​យោធពលខេមរភូមិន្ទ ហើយ​ត្រូវ​ផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ​របស់​ក្រសួងការពារជាតិ​៕

អត្ថបទ​៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ទូត​អង់គ្លេស​ថ្មី​ប្រចាំ​កម្ពុជា កោតសរសើរ​ ដល់​រាជរដ្ឋាភិបាល​ ក្នុងការ​ទប់ស្កាត់​ នៃ​ជំងឺ​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១១ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ២៧ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៥៦ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម