Connect with us

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌​ប្រកាស​លុបចោល​ព្រឹត្តិការណ៍​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន ប្រកាស​លុបចោល​ព្រឹត្តិការណ៍​មហា​ស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣​ក្នុង​ឆ្នាំ​២០២០​នេះ​តែម្តង​ដោយសារតែ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩​។
លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ថា​«​ព្រឹត្តិការណ៍​ម​ហោ ស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣​ដែល​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែធ្នូ ខាងមុខនេះ​យើង​បានសម្រេច​លុបចោល​ទាំងស្រុង​តែម្តង​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩​។​ប៉ុន្តែ​ប្រសិនបើ នៅ​ឆ្នាំ​២០២១ ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​ឡើង យើង​នឹង​អាច​នាំ​យក​ព្រឹត្តិការណ៍ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​នេះ ដាក់បញ្ចូល​គ្នា​ជាមួយនឹង​ព្រឹត្តិការណ៍ មហា​ស្រព​ភាពយន្ត​ជាតិ​តែម្តង​»​។

លោក​បាន​បន្ត​ទៀត​ថា ​ការសម្រេច​លុបចោល​នេះ​បានធ្វើ​ឲ្យ​ប៉ះពា ល់​ដល់​ផលិតករ​ខ្លះ​ដែល​បាន​ផលិត​រឿង​រួចហើយ​មិនបាន​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ​បានតែ​កាត់​អាច​យកទៅ​ប្រកួត​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត​បាន​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម