Connect with us

ព័ត៌មានជាតិ

វាគ្មិន​ល្បីៗ​ជាង​៣០​រូប​មកពី​ជុំវិញ​ពិភពលោក​ចែករំលែក​បទពិសោធន៍​ស្តីពី​សុខភាព​និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ

បានផុស

នៅ

​ភ្នំពេញ​ ៖ វាគ្មិន​ល្បីៗ​ជាង​៣០​រូប​ មកពី​ជុំវិញ​ពិភពលោក​រួម​ទាំង​កម្ពុ​ជា​ផង​ បាន​ចូលរួម​សនិ្នសីទ​លើក​ទី​៦ ស្តី​ពី​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ នៃ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ពិភាក្សា​និង​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ទាក់ទិន​នឹង​បញ្ហា​សុខភាព​និង​សុវត្ថិភាព​របស់​កម្មក​រ​និយោជិត​នៅ​កន្លែងធ្វើការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហេង សួរ រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងនាម​ជាទី​ប្រឹក្សា​នៃ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ដើម្បី​អនាគត​នៃ​ការងារ​ដែល​បាន​ចូលរួម​ស​និ្ន​សីទ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​បាន​ឲ្យ​ដឹង​ថា ​សន្និសីទ​នេះ​ ក៏​ជជែក​គ្នា​ផង​ដែរ​ បញ្ហា​ពាក់ព័ន្ធ​នឹង​ការពឹងផ្អែក​គ្នា​ទៅវិញទៅមក​នៃ​ធុរកិច្ច និង​កម្មករនិយោជិត​របស់​ខ្លួន និង​ថា​តើ​អ្នកគ្រប់គ្រង​ធុរកិច្ច​អាច​បង្កើត​វប្បធម៌​ធុរកិច្ច​ប្រកបដោយ​ចីរភាព​, ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ឌីជីថល​, សុខភាព​ផ្លូវចិត្ត​, ការ​ផ្លាស់ប្តូរ​នៅ​កន្លែងធ្វើការ និង​អនាគត​នៃ​ការងារ ក្នុង​បរិបទ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ មក​លើ​ការងារ សុខភាព និង​សុវត្ថិភាព​នៃ​កម្មករនិយោជិត​។

លោក​បាន​បន្ត​ថា​ «​ប្រធានបទ​ពិភាក្សា​ក្នុង​ស​ន្និសីទ​នេះ គឺជា​បទពិសោធន៍ និង​ជា​ចំណេះដឹង​ដែល​មាន​គុណ​តម្លៃ​បន្ថែ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ការងារ ជាពិសេស​ផ្នែក​សុវត្ថិភាព និង​សុខភាព ការងារ​នៅ​កម្ពុជា នៅក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ​»​។

គួរ​បញ្ជាក់​ថា ​សន្និសីទ​លើក​ទី​៦ ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ នៃ​ប្រទេស​សិង្ហ​បុរី រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​សុខភាព​និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ នៃ​ប្រទេស​សិង្ហ​បុរី ក្រសួង​ហត្ថពល​កម្ម និង​ដៃគូ​ត្រីភាគី​ផ្សេងទៀត មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម