ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ត្រីសិទ្ធិឡោះ បន្តចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់៤០គ្រួសារ
បន្ទាយមានជ័យ ៖ នេះជាការទទួលខុសត្រូវក្នុងការដោះស្រាយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមក លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅបន្តចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៤០គ្រួសារនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយជាស្បៀងអាហាររបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ និងលោកជំទាវ តាមរយៈលោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចែកអំណោយនោះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បានមានប្រសាសន៍ថា ដើម្បីសម្រាលនូវទុក្ខលំបាករបស់ពុកម៉ែបងប្អូន ដែល ជីវភាពក្រីក្រនិងរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនេះលោកឧបនាយក រដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឧបត្ថម្ភអំណោយជាស្បៀងអាហារ ដែលផ្តល់តាមរយៈលោកជូនដល់ពុកម៉ែបងប្អូនដែលរងគ្រោះដោយទឹកជំនន់ ទាំង៤០គ្រួសារនៅភូមិចក់ពួកនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ បីចេង ១ថង់តូច ទឹកសុទ្ធ ២យួរ ថវិការ ២ម៉ឺនរៀល។

ក្នុងនោះដែរ លោកសិទ្ធិ ឡោះ បាននិយាយបន្តថា បើទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចមិនតាមតម្រូវការរបស់ពុកម៉ែបងប្អូនក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាលទុក្ខលំបាក ផ្នែកជីវភាពរបស់ពុកម៉ែបងប្អូនបានមួយគ្រាផងដែរ។ ជាមួយគ្នានោះ ដើម្បីបង្កើននូវជីវភាពកាន់តែប្រសើរឡើងនោះ សូមឲ្យពុកម៉ែបងប្អូននាពេលទឹកស្រកចុះនោះ ត្រូវបង្កើនការដាំដុះដំណាំបង្ការផ្សេងនិងចិញ្ចឹម សត្វ ក្នុងនោះផងដែរ គឺសូមឲ្យពុកម៉ែបងប្អូននៅក្នុងសហគមន៍ ត្រូវមានអនាម័យខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩ កុំឲ្យឆ្លងរាលដាលចូលដល់ក្នុងសហគមន៍ ដោយពាក់ម៉ាស់ជាប្រចាំពេលធ្វើដំណើរ និងត្រូវសម្អាតដៃដោយលាងនឹងទឹកសាប៊ូឬជែល និងរក្សាគម្លាតសុវត្ថិភាពជាដើម៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី