Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​ចំនួន​៣៦០០​កន្លែង​សម្រាប់​ឆ្នាំ​២០២១​ដើម្បី​បំពេញតម្រូវការ​នៅ​តាម​អង្គភាព​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​។

​តាមរយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ចុះផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​១៨​វិច្ឆិកា​នេះ លោក​បណ្ឌិត សភាចារ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ក្នុងចំណោម​គ្រូបង្រៀន​៣៦០០​នាក់​នោះ​ ក្រសួង​សម្រេច​បែងចែក​ក្របខណ្ឌ​ដូច​ខាងក្រោម​,១.​ក្របខ័ណ្ឌ​គ្រូបង្រៀន​មត្តេយ្យ​សិក្សា​ចំនួន​២០០​កន្លែង​,២.​ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​ចំនួន​១៥៥០​កន្លែង​បណ្ដុះបណ្ដាល​តាម​រូបមន្ត​១២​បូក​២​ចំនួន​១២៥០​កន្លែង​និង​តាម​រូបមន្ត ១២​បូក​៤​ចំនួន​៣០០​កន្លែង​។

៣.​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋានចំនួន​៥០០​កន្លែង​ ក្នុង​នោះ​ផ្នែក​ចំណេះ​ទូទៅ​បណ្ដុះ​បណ្ដា​តាម​រូបមន្ត ១២​បូក​២​ចំនួន​២៨០ កន្លែង​និង​តាម​រូបមន្ត​១២​បូក​៤​ចំនួន​២០០​កន្លែង​និង​ផ្នែក​អប់រំ​បំនិន​ជីវិត​បណ្ដុះបណ្ដាល​តាម​រូបមន្ត​១២​បូក​២​ចំនួន​២០​កន្លែង​។ ៤. ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​អប់រំ​កាយ​និង​កីឡា​ចំនួន​១៥០ កន្លែង​ដោយ​ការ​បណ្ដុះបណ្ដាល​តាម​រូបមន្ត​១២​បូក​២​ចំនួន​១២៥ កន្លែង​និង​តាម​រូបមន្ត​១២​បូក​៤​ចំនួន​២៥ កន្លែង​។​៥.​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដែល​បង្រៀន​នៅ​វិទ្យាល័យ​ចំនួន​១១០០ កន្លែង​ដោយ​ផ្នែក​ចំណេះ​ទូទៅ​បណ្ដុះបណ្ដាល​តាម​រូបមន្ត​បរិញ្ញាបត្រ​បូក​១ ចំនួន​៩៨០​កន្លែង​និង​តាម​រូបមន្ត​បរិញ្ញាបត្រ​បូក​២​ចំនួន​១០០​កន្លែង​ផ្នែក​អប់រំ​បច្ចេកទេស​បណ្តុះបណ្តាល​តា​ម​រូបមន្ត​បរិញ្ញាបត្រ​បូក​១​ចំនួន​២០​កន្លែង​។​៦.​ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​បង្រៀន​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​ចំនួន​៨៥​កន្លែង​និង​៧.​វិទ្យាស្ថាន​អប់រំ​ពិសេស​ចំនួន​១៥​កន្លែង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​មន្ត្រី​ក្រមការ​និង​មន្ត្រី​លេខាធិការ​។

គួរ​បញ្ជាក់​ថា ​ឆ្នាំ​២០២១​ខាងមុខនេះ​រដ្ឋាភិបាល​បាន​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ចំនួន​៦១០៦​នាក់ ក្នុង​នោះ​ក្រសួង​ចំនួន​ពីរ​ត្រូវការ​ច្រើនជាងគេ​រួមមាន​ក្រសួងសុខាភិបាល​ត្រូវ​១៣០០​នាក់​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវការ​៣៦០០​នាក់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម