Connect with us

ព័ត៌មានជាតិ

សម្តេច​នាយក​រដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា

បានផុស

នៅ

​ភ្នំពេញ ​៖ ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ​និង​ទី​រួម​ខេត្តកណ្តាល​ឡើងវិញ ​នៅ​ថ្ងៃទី​២៣ ​ខែវិច្ឆិកា​ខាងមុខ​។

តាមរយៈ​សារ​ជា​សម្លេង​ដែល​បាន​ផ្សព្វផ្សាយ​ កាលពី​យប់​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ​«​តាម​សំណើ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សាលារៀន​នឹង​បើក​ឡើងវិញ​នៅ​ថ្ងៃ​ទិ​២៣​វិច្ឆិកា​ខាងមុខ​ហើយ​ខ្ញុំ​បាន​ប្រាប់​ឯកឧត្តម ហង់​ជួនណា​រ៉ុ​ន​ឲ្យ​បើក​ស្តា​ត​អូឡាំពិក​ឡើងវិញ​ដែរ​»​។

ជាមួយគ្នានេះដែរ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បើក​សារមន្ទីរ​និង​រោងកុន​ឡើងវិញ​ផងដែរ​។

គួរ​បញ្ជាក់ថា ​ក្នុងអំឡុងពេល​ផ្ទុះ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ផ្អាក​សាលារៀន​រដ្ឋ​និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទី​រួម​ខេត្តកណ្តាល​រយៈពេល​ពីរ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៨​ខែវិច្ឆិកា​កន្លងទៅ​។ ក្នុង​នោះ​មាន​គ្រឹះស្ថានសាធារណៈ​ចំនួន​៩ និង​សាលា​រដ្ឋ​ចំនួន​១០ ត្រូវបាន​រកឃើញ​ថា មានការ​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ជាមួយនឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម