Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ​ហ៊ុន សែន ​ស្នើ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​អាពាហ៍ពិពាហ៍

បានផុស

នៅ

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀប​ពិធីមង្គលការ​។ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

ការ​ស្នើ​សុំ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​មាន​កង្វល់​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ខ្លះ​បាន​បញ្ឈប់​មង្គលការ​ដោយ​ឯកឯង​ដោយសារ​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​។​ ប៉ុន្តែ​មាន​កន្លែង​ខ្លះ​អាចមាន​ការតឹងតែង​ពី​អាជ្ញាធរ​។

តាមរយៈ​សារ​សម្លេង​ដែល​បាន​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី​១៨​វិច្ឆិកា​នេះ ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​«​ខ្ញុំ​សូម​ជម្រាប​ជួន​ដល់​ឯកឧត្តម​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​កន្លងមក​ការប្រុងប្រយ័ត្ន​ជា​រឿង​ត្រឹមត្រូវ​ហើយ ​ប៉ុន្តែ​ឥឡូវនេះ​គឺ​សភាពការណ៍​បាន​ធូរស្រាល​ដោយ​យើង​បាន​បញ្ចប់​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​។ ខ្ញុំ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​អនុញ្ញាត​ឲ្យ​បងប្អូន​រៀប​ល​ការ​ទៅ​ព្រោះ​ជា​ទម្លាប់​ប្រពៃណី​ខ្មែរ​របស់​យើង​ចាប់ពី​ខែ​នេះ​ដល់​ចូល​វស្សា​ពិសេស​នៅ​រដូវរំហើយ​នេះ​មាន​រៀប​អាពាហ៍ពិពាហ៍​ច្រើន​»​។

សម្តេច​បាន​បន្ត​ថា ​«​ដូច្នេះ​ខ្ញុំ​សម្រួល​ឲ្យ​មានការ​រៀប​អាពាហ៍ពិពាហ៍​គ្រាន់តែ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ទាក់ទង​នឹង​បញ្ហា​អនាម័យ​និង​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​តែប៉ុណ្ណោះ​ដោយ​យើង​មិនត្រូវ​រឹតត្បិត​ហួស​ ដែល​នាំ​ទី​រក​ការ​លំបាក​របស់​ប្រជាជន​នោះទេ​»​។

សម្តេច​បាន​បន្ថែម​ថា ​ការគោរព​ខាង​សាសនា​យើង​បាន​បើក​ទាំង​ព្រះពុទ្ធ ទាំង​ឥស្លាម​និង​គ្រឹះ​ដើម្បី​ធ្វើការ​ថ្វាយបង្គំ​និង​ធ្វើ​ពិធី​បុណ្យទាន​ជា​ធម្មតា​ដោយ​គ្រាន់តែ​រក្សា​គម្លាត​សុ​វត្ថិភាព​។

សម្តេច​បាន​ណែនាំ​ទៀត​ថា ​«​ប្រយ័ត្ន​ត្រូវ​ប្រយ័ត្ន​ហើយ​តែ​យើង​ក៏​មិន​ត្រូវ​បិទ​ដ​ង្ហើ​ម​សេដ្ឋកិច្ច​ចលនា​សង្គម​ផ្សេងទៀត​ដែរ​ទេ ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ហ្នឹង​ពិនិត្យមើល​គ្រាន់តែ​ជួយ​សម្រួល​ដើម្បី​រំលឹក​ឲ្យ​បងប្អូន​ជានិច្ច​ជា​កាល​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដូចជា​ការ​វាស់​កម្តៅ ការ​លាងដៃ​និង​គម្លាត​សុ​វត្ថិភាព​ជាដើម​នេះ​ជា​តម្រូវការ​របស់​ប្រជាជន​យើង​ដែល​ត្រូវការ​រៀបការ​»​។

សម្តេច​បាន​បញ្ជាក់​ថា ​«​អីចឹង​ត្រូវ​ផ្តល់​ភាព​ងាយស្រួល​ដល់​ចលនា​ប្រជាពលរដ្ឋ​ទៅតាម​របៀប​ថ្មី​ដែល​មិន​មានការ​កកកុញ​ប្រមូល​ផ្តុំ​ហួស​រក្សា​គម្លាត​ឲ្យ​បានល្អ​ គឺជា​ដំណើរការ​មួយ​ដែល​យើង​ហៅថា​ការរស់នៅ​បែប​ធម្មតា​តាមរបៀប​ថ្មី​ដែល​ពីមុន​មិន​ធ្លាប់​អង្គុយ​ឃ្លាត​ពីគ្នា ក៏ដូចជា​មិនដែល​ពាក់​ម៉ាស់​ឥឡូវនេះ​ត្រូវតែ​អង្គុយ​ឃ្លាត​គ្នា​និង​ពាក់​ម៉ាស់​»៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១៥ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣២ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៤៣ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម