ខឹង​ស្ដី​ឲ្យ ឪពុកមា អា​រក ក្មួយ​បង្កើត​អាយុ​១១ខែស្លាប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ខឹង​ស្ដី​ឲ្យ ឪពុកមា អា​រក ក្មួយ​បង្កើត​អាយុ​១១ខែស្លាប់

Published

on

​អំពើ​ឃាត​កម្ម​ដ៏​សាហាវ​មួយ​បាន​កើត​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ នៅ​ចំណុច​ភូមិ​ទួល​រកា ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៅ​ម៉ោង​ប្រមាណ​៩​យប់​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោយ​ជន​ល្មើស​ជា​ឪពុកមា អា​រ ក សម្លាប់​ក្មួយ​ប​ង្កើត​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។

​បើ​តាម​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់សៀម​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ​ស្រ៊ី​ន បូ​និ​ន ហៅ​ប៉ូច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅក្នុង​ភូមិ​ឃុំ​កើត​ហេតុការណ៍​ខាង​លើ បាន​យក​កាំបិត​ខ្វែ​រ អា​រក​ជនរងគ្រោះ​តែ​ទើ​ប​មាន​អាយុ​១១​ខែ ត្រូវជា​ក្មួយ​ចិញ្ចឹម ខណៈ​ជនសង្ស័យ​ខឹង​នឹង​ម្តាយ​ជនរងគ្រោះ​ស្តី​បន្ទោស​​។ ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​អា​រ ក​ ជនរងគ្រោះ ដោយ​គ្មាន​ឪពុក​ ម្តាយ​ នៅ​ក្បែរ​ រួចជនសង្ស័យ​បាន​រត់គេច​ទៅ​ពួន​នៅ​តាម​វាលស្រែ ក្រោយ​ភូមិ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះបាន​ធ្វើ​ការស្រាវជ្រាវ​រុករក​ជនសង្ស័យ រហូតដល់​វេលា​ម៉ោង​២១​និង​៣០នាទី ដែល​រត់​ពួន​នៅ​វាលស្រែ​ក្រោយ​ភូមិ និង​បាន​កាប់​ត្រូវ​ប្រជា​ការពារ​ម្នាក់​រង​របួស​ទៀត​ផង។

​លោក សុធា ពិសិដ្ឋ ព្រះ​រាជអាជ្ញារង​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស្រ៊ី​ន បូ​និ​ន ហៅ​ប៉ូច បាន​សារ​ភាព​ថា​ ខ្លួន​ពិតជា​អា​រ ក ក្មេង​អាយុ​១១​ខែ​​​ ពិតប្រាកដ​មែន មូលហេតុ​ដោយសារ​ជន​ល្មើស​ខឹង​បងថ្លៃ​ស្តី​បន្ទោស​ឲ្យ ហើយជនល្មើសក៏ធ្លាប់​ធ្វើ​ការងារ​ក្រៅ​ប្រទេស​ ព្រមទាំងមាន​ប្រើ​ប្រាស់​សារធាតុ​ញៀន​ទៀត​ផង។

​ក្រោយពី​កងកម្លាំង​សមត្ថកិច្ច ធ្វើ​ការឃាត់​បាន​ជនសង្ស័យ​ខាងលើ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​ធ្វើការ​សួរនាំ រៀបចំ​កសាង​ឯកសារ និង​សំណុំរឿង​តាម​នីតិវិធី​៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម