អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​ទាំង​ព្រឹក នៅ​ក្រុង​បាត់ដំបង​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​ទាំង​ព្រឹក នៅ​ក្រុង​បាត់ដំបង​

Published

on

​លំនៅឋាន​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ ប៉ុន្តែ​មិន​អាច​រាលដាល​ទៅផ្ទះ​អ្នកដទៃ​បាន​ឡើយ ដោយសារតែ​មានការ​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា ពី​សំណាក់​អង្គភាព​ជំនាញ ជា​សំណាងល្អ​ដែល​អគ្គីភ័យ​នេះ មិនបាន​រាល​ទៅដល់​ផ្ទះ​លក់​ហ្គាស។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៧​និង​០០​នាទី គ្រោះ​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ក្នុង​លំនៅឋាន​ប្រជាពលរដ្ឋ​ស្ថិត នៅ​ក្រុម​ទី​០១​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

​ភ្លាមៗ​នោះ​ដែរ កម្លាំង​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត បាន​ចេញ​ប្រតិបត្តិការ ដោយ​មាន​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ និង​រថយន្ត​របស់​ក្រុមហ៊ុន​ឯកជន​ផង ក្នុង​ការ​ជួយ​អន្តរាគមន៍ រហូតមកដល់​ម៉ោង​៨​និង​៣០​នាទី​មុន​នេះ អគ្គិភ័យ​ត្រូវ​បាន​រលត់​ទាំងស្រុង​។

​ជុំវិញ​គ្រោះ​អគ្គិភ័យ​នេះ មិនបាន​បណ្តាល​ឲ្យ​រង គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ប៉ុន្តែ​លំនៅឋាន​ទំហំ​បណ្តោយ​១៥​ម៉ែត្រ​និង​ទទឹង​០៨​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់ អស់ទាំង​ស្រុង។ ជនរងគ្រោះ​ដែល​ជា​ម្ចាស់​លំនៅឋាន​ ឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ​៦៧​ឆ្នាំ​ បាន​សន្និដ្ឋាន​ ដោយ​ខ្លួនឯង​ថា គ្រោះ​អគ្គិភ័យ​ ដែល​កើត​ឡើង​ ក្នុង​លំនៅឋាន​របស់​គាត់​ គឺ​អាច​បណ្តាល​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​។ មហាជន​នៅ​ទីកន្លែង​កើត​ហេតុ​លើក​យោបល់​ថា សំណាង​ហើយ បើ​គ្រោះ​អគ្គិភ័យ​នេះ ​មិន​មាន​ការ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ពី​សមត្ថកិច្ច​ជំនា​ញ​ទេ​នោះ អគ្គិភ័យ​នឹង​ឆ្លង​រៀល​ដាល​បន្ត​ទៅ​លំនៅឋាន​ក្បែរ​នោះ ហើយ​ទីនោះ​ជាទី​ក​ន្លែង ដែល​ពលរដ្ឋ​លោក​ប្រកប​អាជីវកម្ម​លក់​ហ្គាស​ និង​ស្តុក​នៅ​ក្បែរ​គ្នា៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​ខឹង​ស្ដី​ឲ្យ ឪពុកមា អា​រក ក្មួយ​បង្កើត​អាយុ​១១ខែស្លាប់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ21 mins ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ26 mins ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានអន្ដរជាតិ39 mins ago

ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

ព័ត៌មានជាតិ1 hour ago

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​សម័យប្រជុំ​ពិសេស​របស់​មហាសន្និបាត UN ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

កីឡា2 hours ago

បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល គ្រូ​កម្រិត​បឋម និង​មធ្យម​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ

ព័ត៌មានពេញនិយម