Connect with us

ព័ត៌មានជាតិ

រដ្ឋសភា នឹងបន្តសម័យប្រជុំពេញអង្គ ​​ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

បានផុស

នៅ

​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាល​បរិច្ឆេទបន្តសម័យ​ប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដើម្បី​ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ទាក់វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវា​ដឹកជញ្ជួន​តាម​ផ្លូវ​អាកាស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥​ នីតិកាលទី៦ ទាំង៧ នោះមាន៖

សេចក្ដី​ព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។- សេចក្ដី​ព្រាងច្បាប់​ស្តីពី ការ​ទូទាត់​ថវិកា​ទូទៅ​របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ – សេចក្ដី​ព្រាងច្បាប់ស្តីពី ការអនុម័តយល់​ព្រមលើ​កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។ – សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុង​ស្រុកក្នុងរង្វង់ទឹកដី នៃប្រទេសជាសមាជិកអាស៊ានណា​មួយ . ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរ​កូធ័រមី​ណល​រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដី នៃប្រទេសជាសមាជិកអាស៊ាន។- សេចក្ដី​ព្រាងច្បាប់​ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អា​កាស ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្ដីពី​សេវាកម្ម។- សេចក្ដី​ព្រាងច្បាប់​ស្ដីពី​មូលបត្ររដ្ឋ។ និង​សេចក្ដី​ព្រាងច្បាប់​ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕
 
អត្ថបទ ៖ ប៉ាល់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម