Connect with us

ព័ត៌មានជាតិ

​លោក ឃួង ស្រេង ៖ បញ្ហា​ប្រឈម​ធំៗចំនួនបី ប៉ុន្តែ​អាច​​ដោះស្រាយបានយ៉ាងល្អ

បានផុស

នៅ

​ថ្លែងក្នុងឱកាសចុះ​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ  អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ​នៅឆ្នាំ២០២០​​នេះ រាជធានីភ្នំពេញ មានបញ្ហាប្រឈមធំៗចំនួន៣ ​ប៉ុន្តែ​​ក្រោមការដឹកនាំរបស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បាន​ជំនៈ និង​ដោះស្រាយ​បាន​យ៉ាងល្អ​។

​ចំពោះបញ្ហាប្រឈមទាំង៣ ​ត្រូវបានលោក ឃួង ស្រេង ​បញ្ជាក់ថា៖ បញ្ហាទី១ គឺបញ្ហា​សំរាម ដោយសារ​កម្មករ​ក្រុមហ៊ុន ស៊ីន ទ្រី ធ្វើ​កូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោម​ការដឹកនាំរបស់​សម្ដេច​តេជោ ក្រសួង​មហាផ្ទៃ បានសម្រេច បញ្ចេញ​នូវ​កម្លាំង​ចម្រុះ ដើម្បីធ្វើការប្រ​មូល​សំរាម នៅក្នុងរាជធានី​ភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការនៃការ​ប្រ​មូលសំរាមនេះ រហូត​ទទួលបាន លទ្ធផល ជោគជ័យ ដោយក្នុងមួយថ្ងៃ ​អាចប្រមូលសំរាម​បានរហូត​ដល់៣ពាន់តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបញ្ហាប្រឈមទី២ ​ គឺបញ្ហាទឹកជំនន់ ដែលបានជន់លិចរាជធានីភ្នំពេញ ​ប៉ុន្តែបញ្ហាប្រឈមនេះ ត្រូវបានដោះស្រាយ​ទទួលបានជោគជ័យផងដែរ ដោយ​សារតែ​បាន​ប្រើប្រាស់​កម្លាំង​​សហការគ្នា ដោយបាន​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់ទីទួល​សុវត្ថិភាព ជាមួយនឹងការផ្ដល់ជា​ស្បៀង​អាហារ​ជូនពួកគាត់​ ។

ដោយឡែក​បញ្ហាប្រឈមទី៣ ​គឺ​ព្រឹត្តិការណ៍ ថ្ងៃទី០៣វិច្ឆិកា តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ​បាន​គ្រប់គ្រង​បញ្ហា​ទទួល​បាន​ជោគជ័យ ដោយ​មិន​ធ្វើ​ឱ្យ​រាលដាល​ដល់​សហគមន៍​នោះទេ ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានចែកអំណោយជា​អង្ករ ​ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និង​​ម៉ាស ជូន​ដល់កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ ​ផងដែរ ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម