​​ជប៉ុន ចុះកិច្ចព្រមព្រៀងលើឥណទានសម្បទាន ២៣៤,៦ លានដុល្លារ ជាមួយកម្ពុជា – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​​ជប៉ុន ចុះកិច្ចព្រមព្រៀងលើឥណទានសម្បទាន ២៣៤,៦ លានដុល្លារ ជាមួយកម្ពុជា

Published

on

កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២៥ ប៊ីលានយ៉េន ប្រមាណ ២៣៤,៦ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាដោយ លោកអគ្គបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទី នៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសហប្រតិ​បត្តិការជប៉ុន ប្រចាំកម្ពុជា ដែលហៅកាត់ថា JICA។

យោងតាមការចុះផ្សាយបានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន បាន​ផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។

JICA បានលើកឡើងថា ក្នុងនាមជាដៃគូរអភិវឌ្ឍន៏ ខ្លួនតែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្រ  រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជា ប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម