Connect with us

ព័ត៌មានជាតិ

ទីតាំង​ប្រេងឥន្ធនៈ​០៩កន្លែង រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី នៅ​ខេត្ត​កណ្តាល​

បានផុស

នៅ

ទីតាំង​ទាំង​៩​លក់​ប្រេងឥន្ធនៈ​ ៩​កន្លែង ត្រូវ​បាន​មន្ត្រី​សាខា ក​.​ប​.​ប​. រក​ឃើញ​ភាព​មិន​ប្រក្រតី ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ កាល​ពី​ថ្ងៃ​ទិ១៨ ខែវិច្ឆិកា ឆ្នាំ​២០២០។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សាខាកិច្ចការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ខេត្ត​កណ្តាល ដោយមាន​ការ​សហការ​ពី អាជ្ញាធរ​ដែនដី បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន ៣៥ ទីតាំង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១ ចំនួន ២៥​ស្ថានីយ​/​ដេប៉ូ​, នៅ​សង្កាត់​រការ​ខ្ពស់ និង​ព្រែក​គយ ស្រុក​ស្អាង ចំនួន ០៤​ស្ថានីយ​/​ដេប៉ូ និង​នៅ​ស្រុក​កៀនស្វាយ ចំនួន ០៦​ស្ថានីយ​/​ដេប៉ូ។ ក្នុង​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ ទាំង ៣៥ ផងដែរ​។​

*​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​៖

-​ស្ថានីយ​/​ដេប៉ូ ចំនួន ០៥ ទីតាំង មិន​មាន​អនុលោម​ភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​។​

-​ស្ថានីយ​/​ដេប៉ូ ចំនួន ០៣ ទីតាំង មិន​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ​។​

-​ស្ថានីយ​/​ដេប៉ូ ចំនួន ០១ ទីតាំង មិន​មាន​អនុលោម​ភាព​ទាំង​ផ្នែក​គុណភាព​។

​ដោយសារ​នេះ ​ជា​ការ​រក​ឃើញ​លើក​ទី ១ មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាព​មិន​អនុលោម​ខាងលើ។ បើ​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​កណ្តាល រក​ឃើញ​កំហុស​លើក​ទី ២ មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​

ប្រភព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៧ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម