Connect with us

ព័ត៌មានជាតិ

​ទោះ​បី​រវល់​ការពារ​សុវត្ថិភាព​ដល់​ប្រជាជន តែ​កង​កម្លាំង​អាវុធហត្ថ ក៏​មិនភ្លេច​ជំងឺ​កូវីដ

បានផុស

នៅ

ទោះ​បី​ជា​រវល់ ក្នុង​ការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក៏​ពិត​មែន តែ​កង​កម្លាំង​អាវុធហត្ថ នៅ​មិន​ភ្លេច​ការពារ​ខ្លួន ពី​ជំងឺ​កូវីដ-១៩ ក្រោយ​ថ្ងៃ​៣​វិច្ឆិកា ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពេល​ដែល​ កង​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ និង​ទូទាំង​ប្រទេស​ កំពុងតែ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​រៀងខ្លួន​រួចមក នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ លោក​ឧ​ត្ត​ម​សេនីយ​ឯក រ័ត្ន ស្រ៊ាង បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់ ​ត្រូវតែ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​បំផុត​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ដោយ​ត្រូវតែ​អនុវត្ត​ដំបូង​គេ​បំផុត​គឺ គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង​រួម​នឹង​ការ​ធ្វើ​អនាម័យ​ជាប្រចាំ​ ទើប​គេច​ផុត​ពី​ជំងឺ​នេះ​បាន ជា​ពិសេស​បញ្ចប់​ព្រឹត្តិការ​៣​វិច្ឆិកា​តែម្ដង​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ណែ​នាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់​ បង្កើន​ការ​ធ្វើ​អនាម័យ ​ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្តន៍​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង ដែល​ជា​កត្តា​សំខាន់​នៃ​ការ​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​នោះ​ ខណៈ​នៅ​លើ​ពិភពលោក​ កំពុងតែ​រងគ្រោះ​ធ្ងន់ធ្ងរ​ស្លាប់​ជាង​១​លាន​នាក់​ និង​ឆ្លង​ជិត​១០០​លាន​នាក់​។

​គួរ​បញ្ជាក់​ថា ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូច​ខាង​លើ​រួចមក​នោះ ​កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុង​នោះ​ដែរ ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំមួន​បំពេញ​កាតព្វកិច្ច​បន្ត​ ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ ដោយ​ភាព​ស្មោះត្រង់​មិន​គិត​នឿយហត់ ​ឬ​យប់​ថ្ងៃ​ឡើយ​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​ឆក់​តាំង​ពី​ភ្នំពេញ​រហូត​ដល់​បាត់ដំបង តែ​ត្រូវសមត្ថកិច្ច​ចាប់​បាន​ទាំង​ក្រុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម