Connect with us

ព័ត៌មានជាតិ

និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​មាន​កា​រ​កើនឡើង

បានផុស

នៅ

ភ្នំពេញ ៖ ​សហរដ្ឋអាមេរិក​គឺជា​គោលដៅ​ទី​១ នៅក្នុង​ពិភពលោក សម្រាប់​និស្សិត​អន្តរជាតិ ដោយមាន​និស្សិត​អន្តរជាតិ​ចំនួន​ជាង ១ លាន​នាក់ នៅ​ឆ្នាំ ២០១៩ – ២០២០​។​ ក្នុង​នោះ និស្សិត​កម្ពុជា​ចំនួន ៧៤២ នាក់​បាន​រៀន​នៅក្នុង​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋអាមេរិក​ដែលជា​កំណើន​លើស​ឆ្នាំ ២០១៨-២០១៩ ដែល​មាន​ចំនួន ៦៨៥ នាក់​។ ចំនួន​នេះ បន្ត​និន្នាការ វិជ្ជមាន ដែល​មាន​នៅក្នុង​រយៈពេល ៦ ឆ្នាំ​កន្លងមកនេះ​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​នេះ​ជា​ព័ត៌មាន​ដ៏​ប្រពៃ និង​គួរ​ឲ្យ​លើកទឹកចិត្ត​។ យើង​ក៏​រីករាយ​ផង​ដែរ ដែល​និស្សិត​កម្ពុជា​មើលឃើញ​ពី​តម្លៃពិត​ប្រាកដ​នៃ​ផ្នែក​ឧ​ត្ត​ម​សិក្សា​របស់​អាមេរិក​។ ការ​មាន​និស្សិត​ខ្មែរ​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក គឺជា​ការល្អ​សម្រាប់​ប្រទេស​យើង​ទាំងពីរ ហើយ​វា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​របស់​យើង​”​។

ស្ថានទូត​នៃ​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ជំរុញ​ឱកាស​សម្រាប់​ឲ្យ​និស្សិត​កម្ពុជា បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈ​មជ្ឈមណ្ឌល EducationUSA របស់ខ្លួន និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ នៅ​ភ្នំពេញ​។ ស្ថានទូត​ថែមទាំង​ជំរុញ​ឱកាស​នេះ​ផងដែរ តាមរយៈ​សកម្មភាព​នៅ​តាម​បណ្ណាល័យ​របស់​ស្ថានទូត ដែល​ស្ថិតនៅតាម​ទីតាំង​ចំនួន ៤ នៅ​ប្រទេស​កម្ពុជា និង​នៅតាម​សាលា​នានា​នៅ​កម្ពុជា ទូទាំងប្រទេស​។

ស្ថានទូត​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ជាមួយ​និស្សិត​កម្ពុជា ពីព្រោះ​ការអប់រំ​អន្តរជាតិ​ជំរុញ​ទំនាក់ទំនង​យូរអង្វែង និង​ការផ្លាស់ប្តូរ​ចំណេះដឹង​គ្នា រវាង​សហគមន៍​ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក​។ និស្សិត​អន្តរជាតិ​ធ្វើ​ឲ្យ​ថ្នាក់រៀន សាលារៀន និង​សហគមន៍​នានា​មាន​ភាព​ចម្រុះ​គ្រប់បែបយ៉ាង ដែល​នៅតែ​បន្ត​ផ្តល់​លទ្ធផល ទោះបីជា​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ​យូរហើយ​ក្តី​៕
ដោយ ៖ វ​ត្តី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម