Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ រំលោភ​ក្មេងស្រី​អាយុ១៣ឆ្នាំ បាន​សម្រេច​១២លើក

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​នគរបាល​ស្រុក​អង្គរធំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករ​ណី​ល្បួង​រំលោភ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​បានសម្រេច​១២​លើក ហើយ​អស់​រយៈពេល​២​ឆ្នាំ ​ទើប​បែកការ ដល់​គ្រួសារ​ជនរងគ្រោះ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។

លោក​វរសេនីយ៍ឯក ឆាយ ហាក់​ឡុង អធិការ​នគរបាល​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​អង្គរ​ធំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ នី នាត ហៅ ណ​យ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​ជប់​សោម ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ពី​បទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។

លោក​បន្ត​ថា ករណីនេះ​បានកើត​ឡើង​នៅ​អំឡុង​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ នៅ​ភូមិ​ជប់​សោម ឃុំពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជ​.ច ភេទ​ស្រី អាយុ១៣​ឆ្នាំ​នៅ​ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គរធំ​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​ចំនួន ១២​លើក នៅលើផ្ទះ​ចំនួន ០៤​លើក និង​នៅក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ចំនួន ០៨​លើក​។ លោក​បន្ថែម​ថា ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានការ​អនុញ្ញាត​ឲ្យ​នគរបាល​ជំនាញ​បើក​ការស៊ើបអង្កេត​បឋម​។ រហូតដល់​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ និង​នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្ដឹង​ខាងលើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​តាម​នីតិ​វិធី​ច្បាប់​បន្ត​នៅ​ថ្ងៃទី​១៩​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​នេះ​៕
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម