Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ឃុំ​អន្លង់​រាប មោឃៈភាពអ្នក​កាន់​កាប់​ដីធ្លី​នៅ​​តំបន់​ភ្នំ ១៥០០

បានផុស

នៅ

រដ្ឋបាលឃុំអន្លង់រាប បាន​ជូន​ដំណឹង​ពី​ការ​បដិសេធ និងមោឃៈភាពលើលិខិត​ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិត​ស្នើ​សុំ​សិទ្ធិ​កាន់កាប់អចលនទ្រព្យ​មិន​ទាន់​បានចុះ​បញ្ជី និង​លិខិត​បញ្ជាក់កម្មសិទ្ធិ​ដីធ្លីត្រង់​ចំណុច​ចាប់ពីស្ពាន​អូរ ១៧ ដល់​លើ​ភ្នំ ១៥០០។

ដោយ​ទទួល​បា​នសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តពោធិសាត់ចុះថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២០ ពីវិធានការ​រដ្ឋបាល​ចុះបោសសំអាតទីតាំង​លំនៅ​មិន​ស្របច្បាប់ នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស រដ្ឋបាល​ឃុំអន្លង់​រាប សូម​ធ្វើ​ការ​បដិសេធ និងមោឃៈភាពលើគ្រប់​លិខិត​ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិត​ស្នើ​សុំ​សិទ្ធិ​កាន់កាប់អចលនទ្រព្យ​មិន​ទាន់​បានចុះ​បញ្ជី និង​លិខិត​បញ្ជាក់កម្មសិទ្ធិ​ដីធ្លី​ផ្សេងៗ​ទាំងអស់ ដោយ​ចេញ​ដោ​យ​រដ្ឋបាល​ឃុំអន្លង់​រាប​លើ​ទីតាំង​មិន​ស្របច្បាប់ត្រង់​ចំណុច​ចាប់ពីស្ពាន​អូរ ១៧ ដល់​លើ​ភ្នំ ១៥០០៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥២ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥៤ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម