Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្រីក្រ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ទទួល​បាន​អាហារ​បំប៉ន​សុខភាព​​ពី​អាជ្ញាធរ

បានផុស

នៅ

មន្រ្តីសង្កាត់ច្បារអំពៅទី២ នៃខណ្ឌ​ច្បារអំពៅ បាន​ផ្ដល់​អាហារ​បំប៉ន​សុខភាព​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងសហគមន៍ ដែលគេ​ចាត់​ទុក​ថា ជា​សកម្មភាព​យក​ចិត្ត​ទុក​ដាក់​គួរ​ឲ្យ​ចាប់អារម្មណ៍។

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមមន្ត្រីអាជ្ញាធរសង្កាត់ តែងដាក់​វេនចុះ​ឆុង​ម៉្សៅបំប៉នសុខភាពដល់កុមារ និងមនុស្សចាស់ ដែលភាគច្រើនជាអ្នកខ្វះខាតផ្នែក​ជីវភាព​ហើយ​ក្នុងនោះ គឺ​ក្នុង​សហគមន៍​​អ្នក​ក្រីក្រ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចៅសង្កាត់ បន្តថា សកម្មភាពចែកម៉្សៅបំប៉នសុខភាពតាមគ្រួសារ ក៏អាជ្ញាធរបានធ្វើដែរ ប៉ុន្តែក្នុង​នោះ​គ្រួសារខ្លះពុំបានឆុងឲ្យកូនចៅបានទទួលទានទេ បែរជាទុកចោលទៅវិញ ។ដូច្នេះហើយ​ទើបអាជ្ញា​ធរ​សង្កាត់ ធ្វើការបែងចែកវេនចុះឆុងម៉្សៅបំប៉នសុខភាពផ្តល់ដល់កុមារ និងមនុស្សចាស់ ដើម្បីឲ្យពួកគាត់​មាន​សុខភាពល្អប្រសើជាងមុន​។
 
លោក យ៉ិន វុធ សង្កាត់ច្បារអំពៅទី២ ​បានអំពាវនាវដល់ឪពុក ម្តាយកុមារ ទាំងអស់ឲ្យនាំកូន​ចៅមក​ទទួល​អាហារ​បំប៉ន​សុខភាព ឲ្យបានរាល់ថ្ងៃ ពិសេសមនុស្សចាស់ ដើម្បីទទួលបានសុខភាពល្អ ទើបធ្វើឲ្យគ្រួសារ​មិន​ព្រួយបារម្ភ ចំពោះ​ជំងឺ​ផ្សេងៗ ​៕
 
អត្ថបទ ៖ នរា


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម