អគារក្រសួងសាធារណការថ្មី លើ​ផ្លូវ​ជា សុផារ៉ា សាងសង់​ស្ទើរ​រួចរាល់ ១០០% – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

អគារក្រសួងសាធារណការថ្មី លើ​ផ្លូវ​ជា សុផារ៉ា សាងសង់​ស្ទើរ​រួចរាល់ ១០០%

Published

on

អគារទីស្តីការក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ថ្មី ដែលមានទីតាំងស្ថិត​នៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ផ្លូវឯកឧត្តមជា សុផារ៉ា) បាន​លេច​រូបរាង ការ​សាងសង់​ស្ទើរ​ួចរាល់ ១០០%។

ឯកឧត្តម​ស៊ុន ចាន់ថុល ដែល​ចុះ​ទៅ​ពិនិត្យ​និង​វាយ​តម្លៃ​ពី​ការ​សំណង់​អគារ​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះដូចជា ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនបង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏​បានណែនាំឱ្យគណៈកម្មការទទួលបន្ទុកការងារសាងសង់ ធ្វើការកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជាផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការប្រកបដោយផាសុកភាព។

អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយ​គ្រោង​បញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

បើ​តាម​លោក​រដ្ឋមន្រ្តី អគារក្រសួងសាធារណគារ​និង​ដឹកជញ្ជូន​ថ្មី គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម