សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​មាន់​ជល់ អាប៉ោង ក្នុងស្រុក​ស្ទឹងត្រង់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​មាន់​ជល់ អាប៉ោង ក្នុងស្រុក​ស្ទឹងត្រង់

Published

on

បន​ល្បែង​មួយ​កន្លែង ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ក្នុងស្រុក​ស្ទឹងត្រង់។​

​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជារ​កងកម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង​មួយ​កន្លែង នៅ​ចំណុច​ក្រោយ​វត្ត​ទួល​រ​ការ​ស្ថិតនៅ​ភូមិ​ទួលរ​ការ ឃុំ​ពាម​កោះ​ស្នា ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ចុះ​បង្ក្រាប​ដោយ​បាន ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ញៀន​ល្បែង​ចំនួន​០៨​នាក់ រួម​ទាំង​វត្ថុតាង​។

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ​ដែរ ក្រោម​ការ​សម្របសម្រួល​ដឹកនាំ​ដោយ លោក សុធា ពិសិដ្ឋ ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ចុះទៅ​ផ្ទាល់ នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ដោយ​បាន​សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សែម ឃាង។ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ គឺ​ដោយសារ​ភូមិសាស្ត្រ​ស្មុគស្មាញ​ពេក ធ្វើ​ឲ្យ​អ្នក​ញៀន​ល្បែង​ដឹងខ្លួន​មុន និង​បាន​រត់គេច​អស់​មួយ​ចំនួន ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ រួម​ទាំង​វត្ថុតាង​មាន៖ ម៉ូតូ​ចំនួន ២៦ គ្រឿង, ហាន់​តោ​អាប៉ោង​ចំនួន ០១ សម្រាប់, មាន់​ចំនួន​០៥​ក្បាល, ​ជញ្ជីង​ថ្លឹង​ចំនួន​០១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ បច្ចុប្បន្ន​ទាំង​៨​នាក់​ ដែល​បាន​ឃាត់ខ្លួន ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ធ្វើ​ការ​សួរនាំ​និង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​

សូមចុចអាន៖ មួយ​ករណី​ទៀត​ហើយនៅ​ខេត្តកំពត ជិះ​បុករត់ លើក​នេះ​បង្ក​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម