បញ្ជូនជនជាតិចិន ម្ចាស់គ្រឿង​ញៀន១គីឡូក្រាម ឡើងតុលា​ការ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

បញ្ជូនជនជាតិចិន ម្ចាស់គ្រឿង​ញៀន១គីឡូក្រាម ឡើងតុលា​ការ

Published

on

បុរសជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកកាន់តុលាការ នាវេលាម៉ោង១០​និង​៣០​នាទី​ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនិងជំនួញគ្រឿងញៀនខុសច្បាប់ ។

ជនសង្ស័យទាំងពីរនាក់ ទី១ឈ្មោះ ហ្សេវ ចឹងអ៉ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ​ យូ ហៃយ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ។

សូមបញ្ចាក់ថា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:៤០នាទី កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំ​ណុច​ក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)​ទម្ងន់សុទ្ធ ១០០០.៦៦ក្រាម ៕

អត្ថបទ៖ មករា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម