ព័ត៌មានជាតិ
ថ្ងៃទី ០២ធ្នូ តុលាការកាត់ទោសលោក រ៉ុង ឈុន
បើពុំមានការកែប្រែទេ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលជាប់ពាក់ព័ន្ធនិងបទល្មើស « ញុះញង់បង្កឲ្យមានភាពចលាចលធ្ងន់ធ្ងដល់សង្គមជាតិ » ដែលផ្ដើមចេញពីការធ្វើអត្ថាធិប្បាយបញ្ហាព្រំដែនដ៏រសើប ។
ជនជាប់ចោទ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បន្ទាប់ពីរូបលោកបានធ្វើអត្ថាធិប្បាយពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកតុលាការបានចោទប្រកាន់ និងឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។
នាពេលថ្មីៗនេះ មេធាវីការពារក្ដីឲ្យលោក រ៉ុង ឈុន គឺលោកមេធាវី ជូង ជូងី បានប្ដឹងឡើងសាលាឧទ្ធរណ៍ ពីបញ្ហាដីកាសម្រេចឃុំខ្លួនជនត្រូវចោទ ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធ ហើយសម្រេចបន្តការឃុំខ្លួនរហូតដល់តុលាការអង្គសេចក្ដីសម្រេចតាមច្បាប់ ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល