Connect with us

ព័ត៌មានជាតិ

ជំនន់​ទឹក​ភ្លៀង​សម្លាប់​មនុស្ស​៣៩​នាក់​ និង​ប៉ះពាល់​ជិត​៥០​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

​គ្រោះ​មហន្តរាយ​ទឹកជំនន់​ បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ចំនួន​៣៩​នាក់​ ហើយ​នៅ​តាម​ខេត្ត​ចំនួន​ចំនួន​៧​និង​ប៉ះពាល់​ដល់​មនុស្ស​ជិត​៥០​ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គន់ គីម អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​ថា ​គិត​ពី​ថ្ងៃទី​០១ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០ ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់​ជីវិត ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​រួមមាន​ ខេត្ត​ពោធិ៍សាត់ ៦​នាក់​, បន្ទាយមានជ័យ ២២​នាក់​, ប៉ៃលិន ១​នាក់​, ព្រះសីហនុ ២​នាក់​, កំពង់ធំ ៦​នាក់​, ស្ទឹងត្រែង ១​នាក់ និង​កំពង់ឆ្នាំង ១​នាក់​។

លោក គន់គីម បាន​បន្ត​ថា ​ក្រៅ​ពី​នេះ​គ្រោះ​ទឹក​ជំនន់ បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ១២០,៧៨៥​គ្រួសារ ស្មើនឹង ៤៨៣,១៤០​នាក់​ ដោយ​បង្ក​ឲ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផង​ដែរ​ក្នុង​នោះ​មាន​ផ្ទះ​រង​ផលប៉ះពាល់​ប្រមាណ ១១​ម៉ឺន​ខ្នង និង ខូចខាត​ជាង ៦៣​ខ្នង​, សាលារៀន​៧០៧​កន្លែង វត្ត​១៣០​កន្លែង អគារ​មន្ទីរពេទ្យ​១៨​កន្លែង ប៉ះពាល់​សន្ទូង និង​ដំណាំ​ផ្សេងៗ​ជាង​៣០​ម៉ឺន​ហិកតា ប៉ះពាល់​ផ្លូវជាតិ​និង​ផ្លូវលំ​ជនបទ​ប្រមាណ​២១៥០៥៤៧​ម៉ែត្រ​៕

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ខែតុលា នេះចំនួន​ប្រជាជន​ស្លាប់​ដោយ​ទឹកជំនន់ កើន​ដល់​៣៩​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម