​អូស្ត្រាលី នឹង​ផ្ដល់​ជំនួយ​ថវិកា សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

​អូស្ត្រាលី នឹង​ផ្ដល់​ជំនួយ​ថវិកា សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា

Published

on

ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ថា ខ្លួនបានត្រៀមថវិកា លើ​សកម្មភាព​អភិវឌ្ឍ​គម្រោង​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​។

យោងតាម​ស្ថានទូត​ អូស្ត្រាលី ប្រចាំ​កម្ពុជា បានឲ្យដឹងថា ផ្អែក​លើ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​យើង ដែលមានស្រាប់នៅក្នុងកម្ពុជា អូស្ត្រាលី នឹង​ផ្ដល់​ជំនួយ ចំនួន ៧០ លានដុល្លារ បន្ថែមទៀត ដើម្បី​ជួយ​រៀបចំផែនការ រចនា និង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​អាស៊ាន។

ស្ថានទូតបានលើកឡើងថា សកម្មភាព​នេះ​នឹង​ជួយ​ប្រទេស​កម្ពុជា អភិវឌ្ឍ​គម្រោង​ដែលខ្លួនត្រូវការ ដើម្បី​បង្កើន​សេដ្ឋកិច្ច​របស់ខ្លួន និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់ – តាម​រយៈ ផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល ដែលអាចដំណើរការបាន។

ស្ថានទូត​ អូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងដែរថា ជាមួយ ASEAN អូស្ត្រាលី ប្ដេជ្ញា​ចិត្ត ចំពោះ​តំបន់​ដែល​ធន់ និងមានបរិយាបន្ន។

គួរ​បញ្ជាក់​ថា ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ ២០១៩ កន្លង​មក​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥតសំណងប្រមាណ១០៣៩លានដុល្លារអាមេរិក ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ផ្ដោត​លើ​វិស័យ​អាទិភាព​ចំនួន ៤ គឺ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង​សុខាភិបាល និង​អភិបាល​កិច្ច៕

អត្ថបទ ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ1 hour ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ2 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ3 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ4 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម