ព័ត៌មានជាតិ
ផ្សារទួលទំពូង មានការធ្លាក់ចុះភ្ញៀវយ៉ាងខ្លាំង អំឡុងពេលកូវីដ
ផ្សារទួលទំពូង គឺជាកន្លែងដែលលក់គ្រឿងអនុស្សាវរីយ៍ ពិសេសវត្ថុតំណាងឲ្យជាតិខ្មែរ ហើយផ្សារមួយនេះ តែងទទួលបានភ្ញៀវបរទេសច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្សារនានា នៅក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែ ក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍បរទេស ដែលចេញ ចូលផ្សារនេះ ថយចុះយ៉ាងគំហុក ពោលគឺភ្ញៀវចេញ ចូលមិនបាន ១០% នៃថ្ងៃធម្មតាផង។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ វិច្ឆិកា ការនេះថា ផ្សារទួលទំពូងក្រោយពីមានព្រឹត្តិការណ៍កូវីដ-១៩ បានធ្វើឲ្យភ្ញៀវទេសចរបរទេសធ្លាក់ចុះយ៉ាងខ្លាំង ដោយមុនព្រឹត្តិការណ៍កូវីដ-១៩ ជាធម្មតាក្នុងមួយថ្ងៃ ផ្សារទួលទំពូងទទួលបាននូវភ្ញៀវទេសចរបរទេសចេញ ចូលផ្សារ ប្រមាណជា ៨០០ ទៅ ១៥០០នាក់។ តែក្នុងដំណាក់កាលកូវីដ-១៩នេះ ភ្ញៀវបរទេសចេញចូលផ្សារទួលទំពូង មានប្រមាណតែ ១០០ទៅ២០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយភ្ញៀវទាំងនេះ គឺជាភ្ញៀវដែលស្នាក់នៅស្រុកខ្មែរយូរមកហើយ មិនមែនជាភ្ញៀវដែលចុះពីយន្តហោះនោះទេ។


លោកបន្តថា ការថយចុះចំនួនភ្ញៀវបរទេសនេះ ក៏បានធ្វើឲ្យតូបលក់ដូរវត្ថុអនុស្សាវរីយ៍តំណាងឲ្យជាតិខ្មែរ ក៏ត្រូវបានបិទមួយចំនួនធំផងដែរ ពោលគឺតូបប្រមាណ១០០ហើយ ត្រូវបានបិទ ដោយសារតែមិនមានភ្ញៀវចូលទិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ចំរើន សុខលីម ក៏បានបញ្ជាក់ទៀតថា សម្រាប់តូបលក់ផ្សេងៗទៀត ក្រៅពីតូបលក់វត្ថុអនុស្សាវរីយ៍ គឺនៅដំណើរការជាធម្មតា។ ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ គណៈកម្មការផ្សារ តែងតែណែនាំផ្សព្វផ្សាយទៅដល់អាជីវករ អ្នកចេញចូលផ្សារប្រកាន់ភ្ជាប់ នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេស ការចេញចូលផ្សារត្រូវលាងដៃ និងអាគុលវាស់កម្ដៅ ពាក់ម៉ាក់ជាដើម។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០វិច្ឆិកានេះ អាជ្ញាធរខណ្ឌចំការមន និងគណៈកម្មការផ្សារ នៅបន្តចុះណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួម ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន ខណៈចុះសំណេះសំណាលសួរសុខទុក្ខ និងចែកម៉ាសជូនបងប្អូនអាជីវករ នៅក្នុងផ្សារទួលទំពូងនេះ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍០៣វិច្ឆិកា បានបិទបញ្ចប់ហើយ ហើយអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់នោះ ក៏បានជាសះស្បើយហើយដែរ។ ប៉ុន្តែទោះបីយ៉ាងណាក្តី លោកនៅតែណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តការសម្អាតអនាម័យខ្លួនប្រាណនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែវាមិនបានភ្លេចយើងទេ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ហាងឆេងដីនៅកោះនរា កំពុងត្រូវប៉ាន់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក