ឃាត់ខ្លួនជនសង្ស័យ ដែលបានបាញ់សម្លាប់សន្តិសុខក្រុមហ៊ុន សូ ងួន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ដែលបានបាញ់សម្លាប់សន្តិសុខក្រុមហ៊ុន សូ ងួន

Published

on

ជនសង្ស័យចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពត ឃាត់ខ្លួន ពាក់ព័ន្ឋករណីបាញ់សម្លាប់សន្តិសុខក្រុមហ៊ុនម្នាក់ និងម្នាក់ទៀតរងរបួស កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវើលទ្រីស្តារ (ក្រុមហ៊ុន សូ ងួន) ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបក្រុមជនបង្កបានចំនួនពីរនាក់ កាលពីរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ប្រាប់គេហទំព័រអគ្គស្នងការដ្ឋាននគរបាល។

លោកបញ្ជាក់ថា យោងតាមចំលើយសារភាពអ្នកដែលធ្វើសកម្មភាពបាញ់ គឺឈ្មោះ ស៊ូ ធា ដែលជាមេខ្លោង ហើយបានប្រើប្រាស់កាំភ្លើងអាការបាញ់មកលើក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ដោយមានគ្នាប្រមាណជិត ២០នាក់ ហើយអ្នកផ្សេងៗទៀតបានប្រើប្រាស់អាវុធកែច្នៃបាញ់មកលើក្រុមសន្តិសុខផងដែរ ។ ជនដៃដល់ឈ្មោះ ស៊ូ ធា បានលាក់ខ្លួនលើភ្នំចំងាយពីកន្លែងកើតហេតុប្រហែល ៥គីឡូម៉ែត្រ ដោយយកទៅជាមួយនៅអាវុធអាការ។

ជនសង្ស័យ
ជនសង្ស័យ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ចាក់ទៀតថា កម្លាំងជំនាញនៅបន្តឡោមព័ទ្ធនៅខាងក្រោមជើងភ្នំ ។ ដោយឡែកជនសង្ស័យពីរនាក់ ដែលបានឃាត់ខ្លួនទី១-ឈ្មោះ ញ៉ាន សែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និង២-ឈ្មោះ ស៊ឹម ថែ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត៕

សូមចុចអាន៖ សន្តិសុខម្នាក់ស្លាប់ ឯម្នាក់ទៀតរបួសធ្ងន់ ដោយសារជនមិនស្គាល់​មុខលួចបាញ់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ7 mins ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ29 mins ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ34 mins ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានអន្ដរជាតិ47 mins ago

ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

ព័ត៌មានជាតិ1 hour ago

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​សម័យប្រជុំ​ពិសេស​របស់​មហាសន្និបាត UN ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានពេញនិយម