ព័ត៌មានជាតិ
ក្រសួងបរិស្ថាន នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍អេកូទេសចរណ៍ខេត្តព្រះវិហារ រយៈពេល៣ថ្ងៃ នៅដើមខែធ្នូ
គម្រោងទស្សនកិច្ចសិក្សានៅខេត្ត ព្រះវិហារ ដើម្បីលើកកម្ពស់សហគមន៍អេកូទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ របស់ក្រសួងបរិស្ថាន ហើយដែលបានលើកពេលដោយសារបញ្ហាជំងឺកូវីដ១៩នោះ បានកំណត់ឡើងវិញហើយ គឺចាប់ពីនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បញ្ជាក់យ៉ាងនេះថា “គម្រោងដែលយើងគ្រោងទៅខេត្តព្រះវិហារ ដែលពីមុនបានកំណត់ថា នឹងធ្វើនៅថ្ងៃទី២០, ២១ និង២២ ប៉ុន្តែចៃដន្យ ដោយសារព្រឹត្តិការណ៍ទី០៣ ខែវិច្ឆិកា យើងបានលុបចោល លើកទៅពេលក្រោយ ដូច្នេះពេលនេះយើងកំណត់យកថ្ងៃទី០៤ ទី០៥ និងទី០៦ ខែធ្នូ ដើម្បីធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ”។
បើតាមលោក នេត្រ ភក្ត្រា ប្រធានបទនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់សហគមន៍អេកូទេសចរណ៍ និងនិរន្តភាពជីវភាពក្នុងតំបន់ការពារធម្មជាតិនោះ គឺទី១, ការប្រមូលផលស្រូវត្រយងនិងការទិញស្រូវពីពលរដ្ឋ ទី២, ការអភិរក្សសត្វទាព្រៃស្លាបសដែលជាសត្វស្លាបដ៏កម្រនៅលើពិភពលោក ទី៣, តំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែងត្រូវបានរៀបចំដាក់ស្នើជាបញ្ជីត្រៀមបម្រុងនៃបញ្ជីបេតិកភណ្ឌពិភពលោក ទី៤, សហគមន៍តំបន់ការពារធម្មជាតិតាំងយូនិងកិច្ចការពារអភិរក្សធនធានធម្មជាតិ ទី៥, ទស្សនកិច្ចតំបន់ការពារនៃដែនជម្រកសត្វព្រៃភ្នំពកភ្នំត្នោត និងភាពសម្បូណ៌បែបនៃជីវៈចម្រុះ ទី៦, កិច្ចសហការរវាងក្រសួងបរិស្ថាន និងប៊ីទ្រី និងទី៧, ទេសចរណ៍ធម្មជាតិជិះខ្សែរ៉ត៕
ដោយ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង