Connect with us

ព័ត៌មានជាតិ

ដល់​ថ្ងៃ​សាន​ឱវាទ​ការ​បង់ពន្ធ​ផ្លូវ​លើ​រថយន្ត​គ្រប់​ប្រភេទ​ នៅ​សល់​តែ១០​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​នឹង​ត្រូវ​បាន​បញ្ចប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​ការ​រំលឹក​ដល់​អតិថិជន​ដែល​មាន​រថយន្ត​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា នៅ​សល់​តែ​១០​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ ការ​បង់ពន្ធ​ផ្លូវ​លើ​រថយន្ត​គ្រប់​ប្រភេទ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ហើយ បើសិនជា​លោក លោកស្រី​ណា​មិនទាន់​បាន​បង់​ទេ សូម​រួសរាន់​ទៅ​បង់​ឲ្យ​បាន​មុន​ដាច់​ខែ​វិ​ច្ឆិកា​នេះ ដើម្បី​ជៀសវាង​ការ​ផាកពិន័យ​ផ្សេងៗ​។

សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​ឃើញថា​ យានយន្ត​ភាគច្រើន​បាន​បង់ពន្ធ​រថយន្ត​របស់​រួចរាល់​អស់ហើយ​តែ​ដែល​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​បានដឹង​ពន្ធ​នៅឡើយ​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នោះ​មេត្តា​រួសរាន់​មក​បង់ពន្ធ​ឲ្យ​បាន​រួសរាន់ នៅ​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ និង​នៅ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ជៀសវាង​នូវ​ការ​កកស្ទះ​និង​ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​បិទ​កំណត់​ដែល​អាច​នាំ​ឲ្យ​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។ ​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​រថយន្ត​ដែលមាន​កាតព្វកិច្ច​ជាប់ពន្ធ​ដូចជា​រាល់​រថយន្ត​ទាំងឡាយ​ដែល​ទិញ​ហើយ​និង​ត្រូវ​បាន​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ ចាប់ពី ខែមករា ២០២០ រហូតដល់ ខែវិច្ឆិកា ២០២០ ត្រូវ​ជាប់ពន្ធ​ទៅតាម ឆ្នាំ​ផលិត​និង​ទំហំ​ស៊ីឡាំង​នៃ​រថយន្ត​។ សម្រាប់​រថយន្ត​ដែល​ទិញ​ហើយ​និង​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ក្នុង ខែធ្នូ ឆ្នាំ​២០២០ គឺ​ត្រូវ​ជាប់ពន្ធ​ផ្លូវ ឆ្នាំ​២០២០ ដដែល​តែ​មិន​មាន​ការ​ពិន័យ​អ្វី​ផ្សេងៗ​ឡើយ ឯកសារ​ភ្ជាប់​ដើម្បី​បង់ពន្ធ​មាន​ដូច​ជា ឈៀករថយន្ត កាត​គ្រី​រថយន្ត អត្តសញ្ញាណប័ណ្ណ​ជាដើម​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម