មូលនិធិ​កាតា​ផ្តល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​គាំទ្រ​ដល់​កុមារ​កម្ពុជា​នៅក្រៅ​សាលា​និង​ងាយ​បោះបង់​ការសិក្សា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

មូលនិធិ​កាតា​ផ្តល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​គាំទ្រ​ដល់​កុមារ​កម្ពុជា​នៅក្រៅ​សាលា​និង​ងាយ​បោះបង់​ការសិក្សា

Published

on

ភ្នំពេញ ៖​ មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​បាន​ផ្ដល់​ថវិកា​ចំនួន​១៣,៨ ២៣,៣៨៣ ដុល្លារ​អាមេរិក សម្រាប់​រួមចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ​ដោយ​ផ្តល់​ការ​យកចិត្តទុកដាក់​លើ​កុមារ​ងាយ​រងគ្រោះ​លើ​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា​នៅ​ទូទាំងប្រទេស។

ជាក់ស្តែង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មូលនិធិ​កាតា​សម្រាប់​ការអភិវឌ្ឍ​បាន​ចុះ​អនុស្សារណៈ​យោគយល់ លើ​គម្រោង​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ដល់​កុមារ​ដែល​នៅ​ក្រៅ​សាលា ឬ​ងាយ​បោះបង់ចោល​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា​នៅ​ដំណាក់កាល​ទី​២​។

អនុស្សរណៈ​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​តាម​វីដេអូ Conference​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​អគ្គនាយក Khalifa Bin Jassim AL-Kuwari នៃ​ប្រទេស​កាតា​។

លោក​ប​ណ្ឌិត​សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន​មានប្រសាសន៍ថា ​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ជា​ការ​ឆ្លុះបញ្ចាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មូលនិធិ​កាតា​សម្រាប់​ការអភិវឌ្ឍ​។

លោក​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ ចំពោះ​ប្រទេស​កាតា ដែល​បានផ្តល់​មូលនិធិ​ចូលរួមចំណែក​ជួយ​កុមារ​កម្ពុជា​នៅ​កម្រិត​បឋមសិក្សា ដែល​មូលនិធិ​កាតា​សម្រាប់​ការអភិវឌ្ឍន៍​នឹង​ជួយ​កុមារ​ងាយ​បោះបង់​ការសិក្សា ធានា​ឲ្យ​បាន​នូវ​ការអប់រំ​ប្រកបដោយ​សមធម៌ គ្រប់​ជ្រុងជ្រោយ ហើយ​លើកកម្ពស់​ឱកាស​ការសិក្សា​រៀនសូត្រ​ពេញ​មួយ​ជីវិត​សម្រាប់​មនុស្ស​គ្រប់រូប​៕
ដោយ ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម