Connect with us

ព័ត៌មានជាតិ

លោកហ៊ុន ម៉ា​ណែ​ត ចុះMOUជាមួយ ក្រុមហ៊ុន​កំពង់ចម្លង ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​

បានផុស

នៅ

សមាគម​គ្រូ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង ក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វារ ស្វាយជ្រំ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) តាមរយៈ​ការធ្វើសកម្មភាព​មនុស្ស​ធម៌​ដោយ​ការពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​បេះដូង​មនុស្សធម៌ និង​ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន សំអន នាយក​កំពង់ចម្លង បាន​មាន ប្រសាសន៍​ថា ដោយ​បាន​មើលឃើញ​ពី​ទស្សនៈ​វិស័យ នូវ​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ និង​ជ្រោយចង្វារ​-​ស្វាយជ្រំ បាន​ចាប់អារម្មណ៍ ក្នុងការ​ចូលរួម​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយសង្គ្រោះ និង​ផ្ដល់​ស្នាមញញឹម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​តាមរយៈ​ការ​ផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ (TYDA) បាន​លើក​ឡើង​ថា នេះ​គឺជា​ថ្ងៃ​ពិសេស​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ និង​ក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ និង​ជ្រោយចង្វារ​-​ស្វាយជ្រំ បាន​ភ្ជាប់​និស្ស័យ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ផ្ដល់​លទ្ធភាព និង​កិច្ចសហការ​មនុស្សធម៌ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

លោក​បន្ថែម​ថា កំពង់ចម្លង​មិន​ត្រឹមតែ​ជា​មធ្យោបាយ​ចម្លង​ប្រជាពលរដ្ឋ​នោះទេ​ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ និង ចូលរួម​ដល់​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត​នៅក្នុង​សង្គម។

លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​បន្ថែមទៀត​ថា លទ្ធភាព និង​សកម្មភាព​ជួយ​គ្នា​នៅក្នុង​សកម្មភាព​មនុស្សធម៌​គឺជា​ការ​ផ្ដល់នូវ​លទ្ធផល​ជាក់ស្ដែង​ដល់​សង្គមជាតិ ពីព្រោះ​មានលទ្ធភាព​ហើយ​បើ​មិនមាន​សកម្មភាព​ក៏​មិនអាច​ជួយ​ឲ្យ​មាន​លទ្ធផល​បានដែរ​។

សូម​បញ្ជាក់​ថា សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​(TYDA) ក្រៅពី​ចុះ​បេសកកម្ម​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​តាម​បណ្ដា​ខេត្ត​ក​សម្រាប់​ក្រុម​បាន​ចុះ​ធ្វើ​សកម្មភាព​អប់រំ​សុខភាព និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​សហគមន៍​ក្រីក្រ រោងចក្រ មជ្ឈមណ្ឌល​កុមារកំព្រា​ដែល​សកម្មភាព​ទាំងអស់​នេះ​មានការ​ចូលរួម​ពី​សប្បុរសជន​ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​ជួយផ្ដល់​លទ្ធភាព​ដល់​សមាគម​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម