ព័ត៌មានជាតិ
បើទោះបីព្រឹត្តិការណ៍៣វិច្ឆិកាបានកន្លងផុត តែវិធានការបង្ការ និង ទប់ស្កាត់ការឆ្លងកូវីដ-១៩នៅតែបន្ត
ភ្នំពេញ ៖ បើទោះបីព្រឹត្តិការណ៍៣វិច្ឆិកាបានកន្លងផុត ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ អាជ្ញាធរនៅតែបន្តធ្វើនៅតាមទីផ្សារនានានៅរាជធានីភ្នំពេញ ដោយអនុវត្ត វិធានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាក់ស្តែងសម្រាប់ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈកម្មការផ្សារបឹងកេងកង ខណ្ឌបឹងកេងកង បានបន្តដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាសជូនបងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលត្រូវចេញ ចូលផ្សារនេះ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩។

លោកឯក និមល ប្រធានគណៈកម្មការផ្សារនបឹងកេងកងបានមានប្រសាសន៍ថា នៅពេលថ្មីៗនេះម៉ាសដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ឲ្យមកគណៈកម្មការផ្សារបឹងកេងកងចំនួន១២០០ម៉ាស ហើយម៉ាសទាំងនេះ យើងបានចែកជូនបងប្អូនអាជីវករនៅក្នុងផ្សារអស់ហើយ។

លោកបន្តថា រាល់ថ្ងៃនេះយើងបានដាក់អាកុលនៅតាមច្រកចេញចូលចំនួន១៣ច្រក និងវាស់កំដៅនៅតាមច្រកធំៗចំនួន៣ច្រក ជាមួយនឹងការចែកម៉ាសជូនអាជីវករ ពិសេសចែកជូនបងប្អូនម៉ូតូឌុបនិងរ៉ឺម៉កកង់បីនិងផ្សព្វផ្សាយតាមមីក្រូ ស្តីពីការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំណែកការធ្វើអនាម័យ បរិស្ថាននិងការរៀបចំសណ្តាប់ធ្នាប់ក៏បានធ្វើឡើងជាប្រចាំផងដែរ ដែលធ្វើអោយតួផ្សារទាំងមូលមានអនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់ល្អប្រសើរ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ