កាន់ពូថៅដើរ​កាប់​គេ​របួស​ពេញភូមិ សាកសួរ​ទៅ​ថា​មក​ពី​ញៀនស្រា និង​ប្រើប្រាស់គ្រឿងញៀន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កាន់ពូថៅដើរ​កាប់​គេ​របួស​ពេញភូមិ សាកសួរ​ទៅ​ថា​មក​ពី​ញៀនស្រា និង​ប្រើប្រាស់គ្រឿងញៀន

Published

on

ខេត្តបន្ទាយមានជ័យ៖ ជនវិកលចរិតម្នាក់បាត់បង់ស្មារតីដោយសាតែជក់ថ្នាំញៀន និងផឹកស្រាខ្លាំង ស្រែកឡូឡាកាន់ពូថៅដេញកាប់មនុស្សពេញភូមិបណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានជនវិកលចរិតម្នាក់ ឈ្មោះ ក្លឹង សំណាង ប្រុស អាយុ ៣៤ ឆ្នាំ បានយកពូថៅដងឈើដេញកាប់មនុស្សពេញភូមិបណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យមានអាការ:បាត់បង់ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានជនរងគ្រោះដេកដួលនៅនឹងដីចំនួន៥នាក់ផងដែរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

ក្រោយពីសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនខ្លាំងពេកបណ្តាលឲ្យបាត់បង់ស្មារតី។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះទាំង៥នាក់១ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់ ២ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ៣ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់ ៤ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល ៥ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ទាំង៥នាក់ រស់នៅកន្លែងកើតហេតុ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការអាវុធហត្ថខេត្តចាត់ការបន្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ4 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ13 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ38 mins ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​រងគ្រោះ​ដោយ​ទឹកជំនន់​ចន្លោះ​ស្ពាន​តា​ផាន់​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍

ព័ត៌មានជាតិ2 hours ago

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ខុសប្លែក​ពី​រាល់​ឆ្នាំ ខណៈ​ចាប់​ផ្តើមក​សាង​ហើយ

ព័ត៌មានពេញនិយម