Connect with us

ព័ត៌មានជាតិ

មួយ​ប៉ប្រិចភ្នែក​ កុមារ​ពីរ​នាក់ ផ្លាស់ប្តូរ​វាសនា​ បំផុស​ទឹកចិត្ត​មនុស្ស​គ្រប់គ្នា​ឲ្យ​តស៊ូ កុំ​ចុះចាញ់

បានផុស

នៅ

ក្នុង​សម្លៀក​បំពាក់​មិន​រៀបរយ គ្មាន​ស្បែកជើង ជិះ​កង់​កញ្ចាស់ ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​អាសូរ​ចិត្តពេកក្រៃ​។ នេះ​ជា​រូបភាព​កុមារ​ពេជ្រ ធារ៉ា ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​ប្រណាំង​កង់​មួយ។

កើត​ក្នុង​គ្រួសារ​ក្រីក្រ មាន​ឪពុក​ជា​កម្មករ​សំណង់​និង​ម្តាយ​កំពុង​មាន​ជំងឺ​ប្រចាំកាយ មាន​បងប្អូន​រហូត​ដល់​៥នាក់ កុមារ​ម្នាក់​នេះ​បាន​ក្លាយ​ជា​តួ​អង្គ​ដែល​បំផុស​ទឹកចិត្ត​មនុស្ស​គ្រប់គ្នា​ឲ្យ​តស៊ូ កុំ​ចុះចាញ់​វាសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​រូបភាព​ដ៏​កម្សត់​គួរ​ឲ្យ​អាណិតអាសូរ​របស់​ពេជ្រ​ ធារ៉ា ត្រូវ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក មាន​ឧកញ៉ា និង​មនុស្ស​ជា​ច្រើន​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ផ្លាស់ប្តូរ​វិថី​ជីវិត​របស់​ក្មេង​ប្រុស​ម្នាក់នេះ​​។

ពេល​សួរ​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ពេជ្រ ធារ៉ា និយាយយ៉ាង​មុតមាំ​ថា ចង់​ធ្វើ​ទាហាន​ ដើម្បីបម្រើ​ជាតិ​មាតុភូមិ។

ដោយ​ឡែក​កុមារីម្នាក់ទៀត មាន​សម្បុរស្រអែម​រស់នៅ​ភូមិភាគ​ឦសាន​ យ៉ង ស្រីនីត អាយុ១១ឆ្នាំ ក៏​កំពុងមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។

ទំនេរ​ពី​ការ​សិក្សា ជួយ​លក់​ដូរ​ចេកឆាបឪពុកម្តាយ​នៅ​ក្នុងសហគមន៍ដាក់ដាំក្នុងខេត្ត​មណ្ឌលគិរី កុមារីសម្បុ​រស្រអែម​ស្រស់​ប្រិមប្រិយ​នេះ ដុងពី​កំណើត​មាន​សំនៀង​ពីរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់។ នាងមានក្តីស្រម័យមួយ គឺចង់ក្លាយជាអ្នកចម្រៀង និងគ្រូបង្រៀន។

ដោយ​មើលឃើញ​ពី​សមត្ថភាព និង​លក្ខណៈសម្បត្តិ​​ពី​ធម្មជាតិ លោក ឧកញ៉ា ស្រី ចាន់​ថន បាន​សម្រេចចិត្តជ្រើសរើសយកស្រីនីត ចូលក្នុងផលិតកម្ម( ជេតប្រូដាកសិន jet Production ) និង​ឧបត្ថម្ភ​ឲ្យ​រៀនចប់ដូចក្តីប្រាថ្នា ដើម្បីក្លាយជាគ្រូបង្រៀន និង​ជាតារាចម្រៀងក្នុងវិស័យសិល្បះនាថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម