រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បើក​ការដ្ឋាន​ជួសជុល​ផ្លូវក្រាលក្រួសក្រហម​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បើក​ការដ្ឋាន​ជួសជុល​ផ្លូវក្រាលក្រួសក្រហម​

Published

on

លោកបណ្ឌិតសភាចារ្យ អ៊ុក​​  រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានជួសជុល​ស្តារ​ឡើង​វិញផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែប្រវែង ១៤,១០ គីឡូម៉ែត្រ តភ្ជាប់ពីឃុំកកោះ ទៅឃុំ​របស់​មង្គល ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង នារសៀលថ្ងៃ ២០ វិច្ឆិកា ២០២០។
ផ្លូវនេះឆ្លងកាត់ឃុំចំនួន​៣ ​គឺ​ឃុំ​កកោះ ឃុំបសើមង្គល និងឃុំមោង ដែលជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់​របស់​ប្រជាកសិករ​សម្រាប់​ដឹក​ជញ្ជូន​កសិផល។

លោកបណ្ឌិតសភាចារ្យ អ៊ុក​​  រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ បានបញ្ជាក់ក្នុង​ឱកាសបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវនេះជាថ្មីថា ផ្លូវប្រវែង១៤,១០គីឡូម៉ែត្រនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ​បានដាក់បញ្ចូលទៅក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការគឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា (RID4CAM)  »ដែលគ្រោងនឹងក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិពី​ធនាគារ​អភិវឌ្ឍន៍អាល្លឺម៉ង់ KfW ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD ) និងសហភាពអឺរ៉ុប ( EU ) ៕

អត្ថបទ ៖ កញ្ញា វ៉ាត

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម