Connect with us

ព័ត៌មានជាតិ

គម្រោង​ដេញ​ថ្លៃ​ឃុំ សង្កាត់ ចំនួន៣កន្លែង ក្នុង​ខេត្ត​តាកែវ រង​ការ​សង្ស័យ

បានផុស

នៅ

គម្រោងដេញថ្លៃ​អភិវឌ្ឍឃុំ សង្កាត់ ៣កន្លែង នៅស្រុក២ផ្សេងគ្នាក្នុងខេត្តតាកែវ ត្រូវបានមហាជនមើល​ឃើញថា ជាការ​ស៊ុមគ្រលុំ​​គ្នា​រវាងក្រុមហ៊ុន និង​ក្រុមហ៊ុន ដើម្បី​បាន​ផលប្រយោជន៍​ចូល​ហោ​ប៉ៅរៀងៗខ្លួន​។ 

សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះ គឺដោយសារតែ​ក្រុមហ៊ុនជាច្រើនដែលទៅចូលរួមដេញថ្លៃ​​បានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃក្បែរៗបរិវេណសាលាឃុំ​ប៉ុណ្ណោះ និង​មិនបានយកទៅដាក់ក្នុង​ប្រអប់​ដេញថ្លៃនោះទេ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុំ ចាន់ ដែលដេញបានសម្រាប់ការស្ថាបនាផ្លូវគ្រោះមួយខ្សែ​មានប្រវែជាង៤០០​ម៉ែត្រនៅឃុំ​សំ​រោង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងភ្លាមៗបន្ទាប់ពីការដេញ​ថ្លៃបានបញ្ចប់ ដោយលោកបញ្ជាក់ថា គ្មានការចរចារគ្នាជាមុនជាមួយក្រុមហ៊ុន ដែលមកនោះ​ឡើយ​ហើយ​រឿងដាក់ ឬមិនដាក់សំណើចូលរួមដេញថ្លៃលោកមិន​ដឹងដែរ។ ដោយឡែកមាន២​គម្រោង​ផ្សេងទៀតនៅស្រុកបូរីជលសារ ដែលបានបើកសំណើដេញថ្លៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ ក្នុងនោះឃុំកំពង់ក្រសាំង មានលោក ឆោម ហ៊ី ជាម្ចាស់ក្រុមហ៊ុន បានដេញថ្លៃជុសជុលផ្លូវលំនិងចាក់ជើងទេបេតុងអាមេប្រវែង១២៨ម៉ែត្រ មួយខ្សែ និងនៅ ឃុំជ័យជោគ មាន លោក នង ទុយ ជាម្ចាស់ ក្រុម ហ៊ុន បានដេញថ្លៃជុសជុលផ្លូវ​លំ ដី ស មួយខ្សែ​ដែរ ដែលក្រុមហ៊ុនទាំង ២នេះ បានដាក់តម្លៃដេញថ្លៃ សម្រាប់​គម្រោង​សាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។

លោក ហេង វុទ្ធី ​ នាយក​ទីចាត់ការផែនការ​ និង វិនិយោគ​ខេត្ត​តាកែវ​ បានឲ្យដឹង​ថា លោកនិងក្រុម​ការងារ​មានតួនាទី​ត្រឹមជាអ្នកសម្របសម្រួលសម្រាប់ដំណើរការនៃការដេញថ្លៃ​ប៉ុណ្ណោះ ព្រោះឃុំ សង្កាត់ គេមានក្រុមការងារលទ្ធកម្មសម្រាប់ពិនិត្យនិងទទួលយកក្រុមហ៊ុនដេញថ្លៃមានតម្លៃភាគរយចុះច្រើនជាងគេ។

លោកថា ភាគរយចុះតិច ឬច្រើនរវាងតម្លៃប៉ាន់ស្មានដែលរដ្ឋ​ទម្លាក់​ជាមួយ​ក្រុមហ៊ុនដេញ​ថ្លៃ​បាន​សិទ្ធ​នោះ ជាការងាររបស់ក្រុម​លទ្ធកម្ម​ឃុំ សង្កាត់ អ្នកសម្រេចទទួលយកឬក៏បដិសេធ។

អ្នកតាមដានការដេញថ្លៃនេះ បានអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើល​សកម្មភាពមិនប្រក្រតីរបស់​ក្រុមហ៊ុន​ទាំង៣នេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ក្រោយៗទៀត ជៀសវាង​រដ្ឋចាយលុយ​ធំ តែលទ្ធផលដែលទទួលបាន គឺផ្លូវគ្មានគុណភាព ៕ 

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម